អដ្ឋកថា ទុតិយនាគវិមានទី ១១
ទុតិយនាគវិមាន មានពាក្យផ្តើមថា មហន្តំ នាគំ អភិរុយ្ញ ដូច្នេះជាដើម ។ ទុតិយនាគវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារវេឡុវ័ន នាក្រុងរាជគ្រឹះ សម័យ នោះឧបាសកម្នាក់ក្នុងក្រុងរាជគ្រឹះ ជាអ្នកមានសទ្ធាជ្រះថ្លា តាំងនៅក្នុងសីល ៥ សមាទានឧបោសថក្នុងថ្ងៃឧបោសថ ពេលមុនអាហារ ថ្វាយទានដល់ភិក្ខុ ទាំងឡាយតាមសមគួរដល់សម្បត្តិរបស់ខ្លួន ហើយទើបបរិភោគឯង ដណ្តប់ សំពត់ស្អាត ក្រោយអាហារ ដោយច្រើន បានឲ្យមនុស្ស កាន់ទឹកអដ្ឋបាន ទៅវិហារ ប្រគេនដល់ភិក្ខុសង្ឃ ហើយចូលគាល់ព្រះដ៏មានព្រះភាគស្តាប់ធម៌ គាត់សន្សំសុចរិតច្រើន ដោយទានផង ដោយសីលផង ដោយគោរពយ៉ាង នេះ ចុតិអំពីភពនេះ កើតក្នុងឋានសួគ៌ជាន់តាវត្តិង្ស ដំរីទិព្វធំសសុទ្ធ បាន កើតឡើងដោយបុញ្ញានុភាពរបស់គាត់ ទេវបុត្រនោះជិះដំរីទៅកាន់ឧទ្យានតាម កាលដោយបរិវារច្រើន ដោយទិព្វានុភាពធំក្រៃលែង ។ ថ្ងៃមួយទេវបុត្រនោះ ត្រូវភាពកតញ្ញូដាស់តឿន ក្នុងពេលកណ្តាលយប់ ជិះដំរីទិព្វនោះ មកអំពីទេវលោកដោយបរិវារធំ ដោយបំណងថានឹងថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ដូច្នេះហើយបញ្ចេញរស្មីភ្លឺពេញវត្តវេឡុវ័ន ចុះអំពីកដំរី ចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយឈរផ្គងអញ្ជលី ក្នុងទីសមគួរ នា ចំណែកម្ខាង ព្រះវង្គីស ឈរក្បែរព្រះដ៏មានព្រះភាគ បានសូមអនុញ្ញាត ព្រះ ដ៏មានព្រះភាគ សាកសួរទេវបុត្រនោះ ដោយគាថាទាំងនេះថា អ្នកបានឡើងជិះដំរីធំសសុទ្ធ ជាដំរីឧត្តម ចេញអំពីព្រៃ ទៅ