តតិយនាគវិមានទី ១២

ក្បាលទី 39 · ទំព័រ 553

( បណ្ឌិតបុរសម្នាក់បានសួរថា ) អ្នកណាហ្ន៎ មានដំរីទិព្វ ដ៏សសុទ្ធជាយាន មានសំឡេងគឹកកង ដោយតូរ្យតន្រ្តីដែលគេប្រគំថ្វាយដែល ពួកបរិវារបូជាក្នុងអាកាស អ្នកជាទេវតាឬគន្ធព្វ ឬមួយជាព្រះឥន្ទ្រអ្នកឲ្យទាន ក្នុងកាលមុន យើងមិនស្គាល់ទើបសួរអ្នក យើងស្គាល់អ្នកដោយប្រការដូចម្តេច បាន ។ ( ទេវតាឆ្លើយថា ) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជា ព្រះឥន្ទ្រអ្នកឲ្យទានក្នុងកាលមុនទេ ពួកទេវតាណាមានឈ្មោះថា សុធម្មៈ ខ្ញុំ ក៏រាប់ថាជាទេវតាមួយក្នុងពួកទេវតានោះដែរ ។ ( បណ្ឌិតបុរសសួរថា ) បពិត្រទេវតាឈ្មោះ សុធម្មៈ យើងសូមធ្វើនូវ អញ្ជលីដ៏ច្រើនហើយសួរ ( លោក ) ចុះលោកបានធ្វើអំពើដូចម្តេចក្នុងមនុស្សលោក ទើបបានទៅកើតជាទេវតាឈ្មោះសុធម្មៈ ។ ( ទេវតាឆ្លើយថា ) បុគ្គលណាឲ្យផ្ទះដែលធ្វើដោយដើមអំពៅក្តី ផ្ទះដែល ធ្វើដោយស្មៅក្តី ផ្ទះដែលធ្វើដោយសំពត់ក្តី បុគ្គលនោះលុះឲ្យផ្ទះទាំង ៣ ណានី មួយហើយរមែងទៅកើតជាទេវតាឈ្មោះសុធម្មៈ ។