អដ្ឋកថា តតិយនាគវិមានទី ១២
តតិយនាគវិមាន មានពាក្យផ្តើមថា កោ ន ុ ទិព្វេន យានេន ដូច្នេះជាដើម ។ តតិយនាគវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារវេឡុវ័ន នាក្រុងរាជគ្រឹះ សម័យ នោះ ព្រះថេរៈដែលជាខីណាស្រព ៣ អង្គ ចាំវស្សាក្នុងអាវាសក្បែរស្រុក កាលចេញវស្សាបវារណាហើយ ព្រះថេរៈទាំងនោះ បំណងនឹងថ្វាយបង្គំព្រះ ដ៏មានព្រះភាគទើបធ្វើដំណើរឆ្ពោះទៅកាន់ក្រុងរាជគ្រឹះ ។ ក្នុងរវាងផ្លូវ ជួនជា ពេលល្ងាច ដល់ទីក្បែរចម្ការអំពៅរបស់ព្រាហ្មណ៍មិច្ឆាទិដ្ឋិក្នុងស្រុកមួយ សួរ អ្នកយាមចម្ការអំពៅថា នែអ្នក ថ្ងៃនេះអាចដល់ក្រុងរាជគ្រឹះដែរឬទេ អ្នកយាម អំពៅពោលថា មិនអាចទេលោកម្ចាស់ ក្រុងរាជគ្រឹះ នៅឆ្ងាយអំពីទីនេះកន្លះ យោជន៍ សូមលោកម្ចាស់ទាំងឡាយនៅក្នុងទីនេះឯងស្អែកសឹមទៅ ព្រះថេរៈ សួរថា នែអ្នក ទីនេះមានអ្វីល្មមជាជម្រកបានខ្លះដែរឬទេ បុរសនោះពោល ថា មិនមានទេលោកម្ចាស់ តែខ្ញុំនឹងរៀបចំទីលំនៅប្រគេនលោកម្ចាស់ទាំងឡាយ ព្រះថេរៈទាំង ៣ អង្គក៏ទទួលនិមន្ត ។ អ្នកយាមអំពៅនោះ ចងកំណាត់អំពៅធ្វើជាមណ្ឌប ប្រក់ដោយមែក ឈើ ក្នុងចម្ការអំពៅ ដែលដើមអំពៅកំពុងឈរនោះឯង ប្រើស្លឹកអំពៅប្រក់ ខាងលើ ក្រាលចំបើងខាងក្រោម ប្រគេនដល់ព្រះថេរៈមួយអង្គ យកអំពៅ ៣ ដើមចងចូលគ្នាជាសសរ ៣ ប្រក់ដោយស្មៅ ក្រាលផ្ទៃខាងក្រោមដោយ ស្មៅ ប្រគេនដល់ព្រះថេរៈអង្គទី ២ នាំឈើ ៣ កំណាត់ ក្នុងខ្ទមរបស់ខ្លួន និងមែកឈើទាំងឡាយមក ហើយគ្របដោយចីវរ ធ្វើក្លស់ប្រគេនដល់ព្រះ