ចូឡរថវិមានទី ១៣
( ព្រះមហាកច្ចាយនៈសួរថា ) អ្នកឈរច្រត់ធ្នូដែលធ្វើអំពី ឈើខ្លឹមយ៉ាងមាំ អ្នកជាខត្តិយរាជកុមារឬជាព្រានថ្មើរព្រៃ ។ ( ព្រះរាជកុមារតបថា ) បពិត្រលោកដ៏ចម្រើន ខ្ញុំជាកូនរបស់ស្តេច ជាធំក្នុងដែនអស្សកៈ ជាអ្នកថ្មើរព្រៃ បពិត្រភិក្ខុ ខ្ញុំសូមប្រាប់ឈ្មោះរបស់ខ្ញុំ ដល់លោក ពួកជនអ្នកចេះដឹងស្គាល់ខ្ញុំថា សុជាតៈ កាលខ្ញុំស្វែងរកម្រឹគ ចូលទៅ ក្នុងព្រៃធំ ទៅតាមហើយតែមិនឃើញម្រឹគខ្ញុំក៏បានជួបប្រទះនឹងលោកហើយ ឋិតនៅ ។ ( ព្រះកច្ចាយនៈពោលថា ) បពិត្រព្រះអង្គមានបុណ្យច្រើន ព្រះអង្គស្តេច មកស្រួលហើយឬ មួយទៀតព្រះអង្គស្តេចមកអំពីទីមិនឆ្ងាយទេឬ សូមព្រះអង្គដងទឹកអំពីនេះ លាងព្រះបាទរបស់ព្រះអង្គចុះ នេះជាទឹកសម្រាប់ផឹកដ៏ ត្រជាក់ដែលដងយកមកអំពីជ្រោះភ្នំ បពិត្រព្រះរាជបុត្ត សូមព្រះអង្គទទួលយក ទឹកអំពីនោះមកសោយហើយចូរគង់លើកម្រាលដែលក្រាលចុះ ។ ( ព្រះរាជកុមារពោលថា ) បពិត្រព្រះមហាមុនី វាចារបស់លោកពីរោះ ណាស់ គួរស្តាប់ ជាវាចាឥតទោស មានប្រយោជន៍ ជាវាចាត្រឹមត្រូវ ទាំង លោកម្ចាស់ក៏ពោលពាក្យនាំមកនូវប្រយោជន៍ដោយឧបាយនៃប្រាជ្ញា បពិត្រឥសីនិសភៈ សេចក្តីត្រេកអរដូចម្តេចរបស់លោក កាល នៅក្នុងព្រៃ ខ្ញុំសួរហើយ សូមលោកប្រាប់ ខ្ញុំនឹងផ្ទៀងស្តាប់ គន្លងពាក្យរបស់លោក ហើយប្រតិបត្តិតាមនូវចំណែកធម៌ ដែលនាំមកនូវប្រយោជន៍ ។ ( ព្រះកច្ចាយនៈពោលថា ) បពិត្រព្រះរាជកុមារ ការមិនបៀតបៀនពួកស ត្វទាំងពួងរមែងពេញចិត្តដល់យើង ការវៀរចាកកិរិយាលួចក្តី ចាកការ ប្រព្រឹត្តក្បត់ក្តី ចាកការផឹកទឹកស្រវឹងក្តី ការមិនត្រេកអរ ( ក្នុងអកុសល ) ក្តី ការប្រព្រឹត្តស្មើក្តី ភាពជាអ្នកចេះដឹងច្រើនក្តី ភាពជាអ្នកដឹងឧបការៈដែលគេ ធ្វើហើយក្