អដ្ឋកថា ចូឡរថវិមានទី ១៣
ចូឡរថវិមាន មានពាក្យផ្តើមថា ទឡធម្មា និសារស្ស ដូច្នេះ ជាដើម ។ ចូឡរថវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគ ទ្រង់បរិនិព្វានហើយ ពួកមនុស្សនាំគ្នាចែកព្រះបរម ធាតុ ស្ថាបនាព្រះស្តូបសម្រាប់ព្រះសាស្តា ទុកក្នុងទីនោះៗ ។ កាលព្រះ សាវ័កដែលបានជ្រើសរើសដើម្បីសង្គាយនាធម៌ មានព្រះមហាកស្សបត្ថេរជា ប្រធាន នៅក្នុងទីនោះៗ ជាមួយបរិស័ទរៀងៗខ្លួន ដោយឃើញដល់វេនេយ្យ សត្វរហូតដល់ថ្ងៃចូលវស្សា ព្រះមហាកច្ចាយនៈនៅក្នុងដងព្រៃមួយក្នុងបច្ចន្តប្បទេស ។ សម័យនោះព្រះបាទអស្សករាជ គ្រងរាជសម្បត្តិក្នុងបោតលិនគរ ដែនអស្សកៈ ព្រះរាជកុមារឈ្មោះថាសុជាត ជាព្រះឱរសនៃអគ្គមហេសីរបស់ ព្រះបាទអស្សករាជនោះ មានព្រះជន្មាយុបាន ១៦ ឆ្នាំ ត្រូវព្រះបិតានិរទេស ចាកនគរ តាមពាក្យរបស់ព្រះទេវីចុង ទើបចូលទៅកាន់ព្រៃ អាស្រ័យពួក ព្រានក្នុងព្រៃ ។ បានឮថា កុមារនេះបួសក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ ព្រះនាមថា កស្សបៈ តាំងនៅក្នុងគុណត្រឹមតែសីលដរាបដល់អស់អាយុស្លាប់ ទាំងបុថុជ្ជន ទៅកើតក្នុងស្ថានសួគ៌ អន្ទោលទៅមកក្នុងសុគតិនោះឯង ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងគភ៌របស់អគ្គមហេសីរបស់ស្តេចអស្សកៈក្នុងដែន អស្សកៈ កាលព្រះដ៏មានព្រះភាគត្រាស់ដឹងបាន ៣០ ឆ្នាំ ព្រះរាជកុមារមាន នាមថាសុជាតចម្រើនដោយបរិវារច្រើន ។ កាលព្រះជននីរបស់សុជាតកុមារនោះសោយព្រះវិលាល័យហើយ ព្រះបាទ អស្សករាជ បានតាំងរាជធីតាដទៃក្នុងតំណែងអគ្គមហេសី ។ ក្នុងកាល