មហារថវិមានទី ១៤
( ព្រះមហាមោគ្គល្លានសួរថា ) អ្នកបានឡើងជិះរថដ៏ល្អ ជាពាហនៈ សេះ ដែលទឹមដោយសេះដ៏ច្រើន មានគ្រឿងវិចិត្រដ៏ល្អច្រើនយ៉ាងហើយ ទៅជិតទីឱទ្យាន ដូចព្រះឥន្ទ្រ ជាម្ចាស់នៃទេវតាអ្នកបានឲ្យទានក្នុងកាលមុន ទ្រពងរថទាំងពីររបស់អ្នក ជាវិការៈនៃមាសដែលបញ្ចុះដ៏ល្អក្រៃពេក ដោយ ផែនក្តារនិងកំណល់មេចម្រឹង ( ខាងក្រៅ ) មានសសរចម្រឹងដាំហើយដោយ ល្អដែលជនអ្នកមានព្យាយាមឲ្យសម្រេចហើយ រថ ( របស់អ្នក ) នេះ បិទបាំង ដោយបណ្តាញមាស រុងរឿងដូចព្រះចន្រ្ទក្នុងថ្ងៃ ១៥ កើត ជារថដែល វិចិត្រហើយដោយរតនៈផ្សេងៗ ជាច្រើនយ៉ាង មានសូរគឹកកង ជាទីត្រេកអរ ទាំងមានសំឡេងដ៏ពីរោះ រុងរឿងដោយបង្កាន់ដៃ ជាវិការៈនៃផ្លិតទាំងឡាយ ទាំងដុំនៃរថនេះ ហាក់ដូចជានិម្មិតបានតាមចិត្ត មានខ្នងកង់និងកាំប្រដាប់ហើយ ដោយល្អ មួយទៀត ដុំនៃរថនេះ វិចិត្រដោយក្បាច់ក្បូរជាច្រើន ភ្លឺផ្លេកដោយ ពណ៌ច្រើនយ៉ាង ដូចជាផ្លេកបន្ទោរ រថនេះដាសពាសដោយគំនូរច្រើនយ៉ាង មានខ្នងកង់ក្រាស់ ទាំងមានរស្មីច្រើនពណ៌ សូរសព្ទនៃខ្នងកង់ទាំងនោះ គេឮ ពីរោះដូចជាតូរ្យតន្រ្តីប្រកបដោយអង្គ ៥ ដែលប្រគំហើយ ក្បាលចន្ទោល រថនេះក៏វិចិត្រសម្រេចល្អដោយកែវមណី ដូចមណ្ឌលព្រះចន្រ្ទ ជាចន្ទោល បរិសុទ្ធ រុងរឿង ភ្លឺផ្លេក គ្រប់កាល ប្រដាប់ដោយក្បាច់ក្បូរ ជាវិការៈនៃមាស យ៉ាងលើសលុប រុងរឿងដោយក្បាច់ក្បូរ ជាវិការៈនៃកែវពិទូរ្យយ៉ាងក្រៃពេក ពួកសេះទាំងនេះសម្រេចដោយរូបព្រះចន្រ្ទ ជាវិការៈនៃកែវមណី ជាសេះមាន កម្ពស់និងទំហំ ( សមរម្យ ) មានសន្ទុះលឿនល្អ ឧបមាដូចព្រហ្ម ជាសេះមាន