អដ្ឋកថា មហារថវិមានទី ១៤
មហារថវិមាន មានពាក្យផ្តើមថា សហស្សយុត្តំ ហយវាហនំ សុភំ ជាដើម ។ មហារថវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះព្រះមហាមោគ្គល្លាន ត្រាច់ចារិកទៅដោយន័យដែលពោលហើយខាងដើម នោះឯង កាលទេវបុត្តឈ្មោះគោបាលក្នុងឋានតាវតឹង្ស ចេញអំពីវិមានរបស់ ខ្លួនឡើងកាន់រថទិព្វដ៏ធំ ដែលទឹមដោយសេះមួយពាន់ ទៅលេងក្នុងឧទ្យាន ដោយយសបរិវារធំដោយទេវបឫទ្ធិដ៏ធំក្រៃលែង ព្រះថេរៈប្រាកដ ខ្លួនឡើងមិន ឆ្ងាយអំពីទេវបុត្តនោះ ។ ទេវបុត្តឃើញព្រះមហាមោគ្គល្លានហើយ មាន សេចក្តីគោរពដ៏ខ្លាំងក្លា រូតរះចុះអំពីរថ ចូលទៅថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ថាន ហើយឈរផ្គងអញ្ជលីដាក់លើសិរសា ។ ទេវបុត្តនោះ មានបុព្វកម្មដូចតទៅនេះថា បានឮមកថា ទេវបុត្តនោះ ជាព្រាហ្មណ៍ ឈ្មោះគោបាល ជាអាចារ្យរបស់ព្រះរាជធីតាដែលស្អាតដូច ទេវកញ្ញា នាងបានបូជាព្រះដ៏មានព្រះភាគព្រះនាមថាវិបស្សី ដោយកម្រងផ្កាមា ស ហើយតាំងសេចក្តីប្រាថ្នាទុកថា សូមកម្រងផ្កាប្រដាប់ទ្រូងដែលជាមាស ចូរកើតដល់ខ្ញុំគ្រប់ៗជាតិ ដោយអានុភាពនៃបុណ្យនេះ នាងអន្ទោលទៅក្នុង សុគតិភពទាំងឡាយច្រើនកប្ប កាលព្រះដ៏មានព្រះភាគព្រះនាមថាកស្សបៈនាង បានកើតក្នុងព្រះគភ៌របស់អគ្គមហេសីនៃព្រះបាទកាសីព្រះនាមថាកិកី នាងមាន ឈ្មោះថាឧរច្ឆទមាលា ព្រោះមានកម្រងផ្កាមាស កើតឡើងត្រង់ទ្រូងតាមប្រាថ្នា ។ នាងបានថ្វាយមហាទាន ដូចអសទិសទានជាដើម ដល់ព្រះដ៏មានព្រះ