អគារិយវិមានទី ១

ក្បាលទី 39 · ទំព័រ 614

( ព្រះមោគ្គល្លានសួរថា ) ចិត្តលតាវ័ន ជាឱទ្យាន ប្រសើរខ្ពង់ខ្ពស់របស់តាវត្តិង្សទេវតាទាំងឡាយ ភ្លឺរុងរឿងយ៉ាងណា វិមានរបស់អ្នកនេះ ឋិតនៅក្នុងអាកាសក៏ភ្លឺព្រោងព្រាយ យ៉ាងនោះដែរ អ្នកបានសម្រេចនូវទេវឫទ្ធិជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺ ច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា ខ្លួនខ្ញុំនិងភរិយារបស់ខ្ញុំ ( កាលដែលនៅ ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រងផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជា អណ្តូងទឹក បានឲ្យបាយនិងទឹក ជាទានដ៏ច្រើន ដោយគោរព សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។