អដ្ឋកថា អគារិយវិមានទី ១

ក្បាលទី 39 · ទំព័រ 615

បឋមអគារិយវិមាន មានពាក្យផ្តើមថា យថា វនំ ចិត្តលតំ បភាសតិ ជាដើម ។ បឋមអគារិយវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវេឡុវ័នវិហារ នាក្រុងរាជគ្រឹះ សម័យ នោះត្រកូលមួយក្នុងក្រុងរាជគ្រឹះ ជាអ្នកជ្រះថ្លាក្នុងសង្ឃទាំងពីរចំណែក ដល់ ព្រមដោយសីលនិងអាចារៈ ដូចអណ្តូងទឹករបស់ភិក្ខុនិងភិក្ខុនីទាំងឡាយភរិយា ស្វាមីទាំងពីរនោះ ឧទ្ទិសខ្លួនក្នុងព្រះរតនត្រ័យ ធ្វើបុណ្យដរាបដល់អស់ជីវិត ចុតិអំពីភពនោះហើយ ទៅកើតក្នុងឋានតាវត្តិង្ស ។ វិមានមាសកម្ពស់ ១២ យោជន៍បានកើតឡើងដល់ជនទាំងពីរនោះ ។ ទេវតាទាំងពីរអង្គនោះ សោយ ទិព្វសម្បត្តិក្នុងឋានតាវត្តិង្សនោះ ។ ពាក្យថា គ្រានោះ ព្រះមហាមោគ្គល្លាន ជាដើម គប្បីជ្រាបតាមន័យដែលពោលហើយខាងដើមនោះឯង ។ ព្រះមហាមោគ្គល្លានសួរថា ចិត្តលតាវ័ន ជាឱទ្យានប្រសើរខ្ពង់ខ្ពស់ របស់តាវត្តិង្សទេវតា ទាំងឡាយ ភ្លឺរុងរឿង យ៉ាងណា វិមានរបស់អ្នកនេះ ឋិតនៅក្នុង អាកាស ក៏ភ្លឺព្រោងព្រាយយ៉ាងនោះដែរ អ្នកបានសម្រេច នូវទេវឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជា មនុស្សតើបានធ្វើបុណ្យដូចម្តេចអ្នកមានអានុភាពរុងរឿងយ៉ាង នេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្ម ដូចម្តេច ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះ ព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា ខ្លួនខ្ញុំនិងភរិយារបស់ខ្ញុំ ( កាលដែលនៅ ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រងផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជា អណ្តូងទឹក បានឲ្យបាយនិងទឹកជាទានដ៏ច្រើន ដោយគោរព សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។