អដ្ឋកថា ទុតិយអគារិយវិមានទី ២
ទុតិយអគារិយវិមាន មានពាក្យផ្តើមថា យថា វនំ ចិត្តលតំ ដូច្នេះដើម ។ ក្នុងទុតិយអគារិយវិមាននោះ មានអត្ថុប្បត្តិហេតុដូចគ្នានឹងបឋម អគារិយវិមាននោះឯង ។ ព្រះមហាមោគ្គល្លានសួរថា ចិត្តលតាវ័ន ជាឱទ្យានប្រសើរខ្ពង់ខ្ពស់ របស់តាវត្តិង្សទេវតា ទាំងឡាយ ភ្លឺរុងរឿង យ៉ាងណា វិមានរបស់អ្នក ក៏ភ្លឺព្រោង ព្រាយ ឋិតនៅក្នុងអាកាស យាងនោះដែរ អ្នកបានសម្រេចនូវ ទេវបឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះទាំង សម្បុររបស់អ្នកទៀតក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា ខ្ញុំនិងភរិយា ( កាលនៅ ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រង ផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជាអណ្តូងទឹក បានឲ្យបាយនិងទឹកជាទានដ៏ច្រើន ដោយគោរព សម្បុររបស់ ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។ បេ ។ ទាំងសម្បុរ របស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តព្យាករសម្បត្តិរបស់ខ្លួនដោយប្រការដូច្នេះ សូម្បីក្នុងគាថា ក៏មិន មានពាក្យថ្មី ។