អដ្ឋកថា ផលទាយកវិមានទី ៣
ក្នុងដើមស្វាយនោះ ស្វាយមួយដើមមានផ្លែ ៤ ទុំមុនគេ មានពណ៌ដូចកំទេចហិង្គុ មានក្លិនក្រអូបនិងរសផ្អែម ។ ឧទ្យានបាលនោះ កាន់យកផ្លែស្វាយនោះដើរទៅ បំណងនឹងថ្វាយព្រះរាជា ក្នុងរវាងផ្លូវជួបព្រះមហាមោគ្គល្លានកំពុងបិណ្ឌបាត គិតថាស្វាយទាំងនេះ ជាផ្លែឈើដ៏កំពូល អញនឹងប្រគេនលោកម្ចាស់ចុះ ទោះព្រះរាជាសម្លាប់ ឬនិទេ៌ស អញក៏ដោយ ព្រោះថា កាលអញថ្វាយព្រះរាជា ក៏បានត្រឹមតែកម្រៃបន្តិច បន្ទួចក្នុងបច្ចុប្បន្ន តែបើអញប្រគេនលោកម្ចាស់ហើយ នឹងមានផលប្រមាណ មិនបាន ទាំងបច្ចុប្បន្ននិងលោកខាងមុខ ។ កាលគិតដូច្នេះហើយ ក៏ប្រគេន ផ្លែស្វាយទាំងនោះដល់ព្រះថេរៈ ហើយចូលគាល់ ក្រាបទូលរឿងនោះដល់ព្រះរាជា ។ ព្រះរាជាស្តាប់សេចក្តីនោះហើយ ត្រាស់នឹងរាជបុរសថា នែអ្នក ចូរ អ្នកស្ញើបអង្កេត តើដូចបុរសនេះ ពោលដែរឬទេ ។ ព្រះថេរៈ នាំផ្លែស្វាយ ទាំងនោះ ថ្វាយដល់ព្រះដ៏មានព្រះភាគ ។ ក្នុងផ្លែស្វាយទាំងនោះ ព្រះដ៏មាន ព្រះភាគប្រទានដល់ព្រះសារីបុត្តមួយផ្លែ ព្រះមហាមោគ្គល្លានមួយផ្លែព្រះមហា កស្សបៈមួយផ្លែ ទ្រង់សោយឯងមួយផ្លែ ។ ពួករាជបុរសក៏ក្រាបទូលរឿងនោះ ដល់ព្រះរាជា ។ ព្រះរាជាទ្រង់ស្តាប់រឿងនោះហើយ ទ្រង់ត្រេកអរថា បុរសនេះជាបណ្ឌិត ជាអ្នកខ្វល់ខ្វាយក្នុងបុណ្យ ហានលះបង់ជីវិត និងធ្វើសេចក្តីលំបាកឲ្យដល់ខ្លួន ឯង ហើយទ្រង់ព្រះរាជទានស្រុកមួយនិងសំពត់ គ្រឿងប្រដាប់ជាដើមដល់ បុរសនោះហើយត្រាស់ថា នែអ្នក អ្នកខ្នះខ្នែងក្នុងបុណ្យដោយការប្រគេនផ្លែ ស្វាយជាទាន ចូរអ្នកឲ្យចំណែកបុណ្យនោះដល់យើងផងចុះ បុរសនោះក្រាប ទូលថា ព្រះសម្មតិទេព ទូលបង្គំសូមថ្វាយ សូមទ្រង់ទទួលចំណែកបុណ្យតាម សមគួរចុះ ។