ឧបស្សយទាយកវិមានទី ៤

ក្បាលទី 39 · ទំព័រ 625

( ព្រះមោគ្គល្លានសួរថា ) ព្រះចន្រ្ទរុងរឿង ឋិតនៅក្នុងអាកាស ប្រាសចាកពពក យ៉ាងណា វិមានរបស់អ្នកនេះក៏ភ្លឺរុងរឿង ឋិតនៅក្នុងអាកាស យ៉ាងនោះដែរ អ្នកបានសម្រេចនូវទេវឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុញ្ញកម្មដូចម្តេច អ្នកមានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា ខ្ញុំនិងភរិយា ( កាល ) នៅក្នុងមនុស្សលោក បានប្រគេនទីសម្នាក់ ចំពោះព្រះអរហន្ត ជាអ្នកមានចិត្តជ្រះថ្លា បានប្រគេនបាយនិងទឹកជាទានដ៏ច្រើន ដោយគោរព សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។ បេ ។ ទាំងសម្បុរ របស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។