អដ្ឋកថា ឧបស្សយទាយកវិមានទី ៤

ក្បាលទី 39 · ទំព័រ 626

បឋមឧបស្សយទាយកវិមាន បឋមឧបស្សយទាយកវិមាន មានពាក្យផ្តើមថា ចន្ទោ យថា វិគតវលាហកេ នភេ ដូច្នេះជាដើម ។ បឋមឧបស្សយទាយកវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវេឡុវ័នមហាវិហារ នាក្រុងរាជគ្រឹះ សម័យនោះភិក្ខុមួយរូបចាំវស្សាក្នុងវត្តក្បែរស្រុក ចេញវស្សាបវារណាហើយក៏ ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីថ្វាយបង្គំព្រះដ៏មានព្រះភាគ រវាងផ្លូវក៏ ចូលទៅកាន់ស្រុកមួយ វេលាល្ងាចស្វែងរកលំនៅ ជួបឧបាសកម្នាក់ទើបសួរ ថា ឧបាសក ស្រុកនេះមានលំនៅល្មមបព្វជិតស្នាក់បានដែរឬទេ ។ ឧបាសក មានចិត្តជ្រះថ្លាស្រាប់ហើយ ទៅផ្ទះប្រឹក្សានិងភរិយាបែងចែកទីកន្លែង ល្មមព្រះថេរៈ សម្រាកបាន តាក់តែងអាសនៈក្នុងទីនោះ តម្កល់ទឹកលាងជើងនិងតម្កល់ ជ្រុញរងព្រះបាទ ហើយនិមន្តឲ្យចូលទៅ កាលព្រះថេរៈកំពុងលាងជើងក៏អុជ ប្រទីប ក្រាលកន្ទេលលើគ្រែប្រគេន និងនិមន្តឆាន់ក្នុងថ្ងៃស្អែក ។ ស្អែកឡើង ក៏ឲ្យព្រះថេរៈឆាន់ ប្រគេនស្ករអំពៅដើម្បីលាយទឹកឆាន់ ជូនដំណើរព្រះថេរៈ ហើយក៏ត្រឡប់ ។ ក្នុងកាលតមកឧបាសកនោះក៏ស្លាប់មួយអន្លើដោយភរិយា ទៅកើតក្នុងវិមានមាសទំហំ ១២ យោជន៍ ក្នុងឋានតាវត្តិង្ស ។ ព្រះមហា មោគ្គល្លានក៏និមន្តទៅ សាកសួរទេវបុត្តនោះ ដោយគាថាពីរថា ព្រះចន្រ្ទរុងរឿង ឋិតនៅក្នុងអាកាស ប្រាសចាកពពក យ៉ាងណា វិមានរបស់អ្នកនេះក៏ភ្លឺរុងរឿងឋិតនៅក្នុង អាកាសយ៉ាង នោះដែរ អ្នកបានសម្រេចនូវទេវឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន