អដ្ឋកថា ទុតិយឧបស្សយទាយកវិមានទី ៥
ក្បាលទី 39 · ទំព័រ 628
អដ្ឋកថា ទុតិយឧបស្សយទាយកវិមាន ទុតិយឧបស្សយទាយកវិមាន មានពាក្យផ្តើមថា សុរិយោ យថា វិគតវលាហកេ នភេ ដូច្នេះជាដើម ។ ទុតិយឧបស្សយទាយកវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នមហាវិហារ នាក្រុងរាជគ្រឹះ សម័យនោះ ភិក្ខុជាច្រើនចាំវស្សាក្បែរស្រុក នាំគ្នាធ្វើដំណើរឆ្ពោះមកកាន់នគរ រាជគ្រឹះដើម្បីគាល់ព្រះដ៏មានព្រះភាគ ក្នុងពេលល្ងាច ក៏មកដល់ភូមិមួយ ។ ពាក្យដ៏សេស ដូចគ្នានឹងវិមានមុននោះឯង ។ ព្រះមហាមោគ្គល្លានសាកសួរថា ព្រះអាទិត្យភ្លឺរុងរឿង ព្ធដ៏អាកាសដែលប្រាសចាកពពក យ៉ាងណា ។ បេ ។ ( វិមានខាងក្រោយយ៉ាងណា ឯទុតិយឧបស្សយទាយកវិមាន បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនោះចុះ ) ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ វិមាននេះ គប្បីពង្រីកសេចក្តីដូចវិមានដែលពោលហើយ ក្នុងគាថាក៏មិន មានពាក្យថ្មី ។