ភិក្ខាទាយកវិមានទី ៦
ក្បាលទី 39 · ទំព័រ 629
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរធ្វើ ដោយកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នក បានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន ។ បេ ។ ទាំងសម្បុររបស់ អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញភិក្ខុស្រេកឃ្លានលំបាក ខ្ញុំបានប្រគេនចង្ហាន់ ១ ចំណែក បានធ្វើ ( ទាន ) ដោយសមង្គិភត្ត ( ភត្ត នៃបុគ្គលអ្នកមូលមិត្រគ្នា ) ក្នុងកាលនោះ ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។