អដ្ឋកថា ភិក្ខាទាយកវិមានទី ៦

ក្បាលទី 39 · ទំព័រ 630

ភិក្ខាទាយកវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ វិមានំ ដូច្នេះជាដើម ។ ភិក្ខាទាយកវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នមហាវិហារ នាក្រុងរាជគ្រឹះ សម័យនោះ ភិក្ខុមួយរូបធ្វើដំណើរផ្លូវឆ្ងាយ ចូលទៅបិណ្ឌបាតក្នុងតំបន់មួយ ឈរក្បែរផ្ទះមួយ ។ បុរសម្នាក់នៅក្នុងផ្ទះនោះ លាងដៃជើងហើយ អង្គុយ បម្រុងនឹងបរិភោគ កាលគាត់រៀបចំភោជនក្នុងភាជនៈ ឃើញភិក្ខុនោះ ក៏យក បាយក្នុងភាជនៈរបស់ខ្លួន ដាក់ក្នុងបាត្ររបស់ភិក្ខុនោះ ភិក្ខុនោះប្រាប់ថា ចូរ ឲ្យតែមួយចំណែកចុះ តែគាត់ក៏ដាក់ទាំងអស់ ភិក្ខុនោះអនុមោទនា ហើយក៏ ត្រឡប់ទៅ ។ បុរសនោះកំពុងរលឹកថា អញមិនបានបរិភោគតែបានប្រគេន បាយនោះដល់ភិក្ខុ ដែលស្រេកឃ្លានខ្លាំង បាននួវបីតិ និងសោមនស្សដ៏ក្រៃលែង ។ ក្រោយមកគាត់ក៏ស្លាប់ទៅកើតក្នុងវិមានមាសកម្ពស់ ១២ យោជន៍ ក្នុងឋានតាវត្តិង្ស ព្រះមហាមោគ្គល្លាន ត្រាច់ចារិកទៅក្នុងទេវលោកជួបទេវបុត្តនោះ រុងរឿងដោយឫទ្ធិដ៏ក្រៃលែង ទើបសាកសួរដោយគាថា ២ ថា វិមានដ៏ខ្ពស់នេះ មានសសរធ្វើដោយកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរ កែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញភិក្ខុស្រេកឃ្លាន លំបាក ខ្ញុំបានប្រគេនចង្ហាន់ ១ ចំណែក បានធ្វើ ( ទាន ) ដោយសមង្គិភត្ត ( ភត្តនៃបុគ្គលអ្នកមូលមិត្រគ្នា ) ក្នុងកាល នោះ ហេត