យវបាលកវិមានទី ៧
ក្បាលទី 39 · ទំព័រ 633
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរធ្វើ ដោយកែវមណី ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកថែរក្សានូវស្រែ នៃស្រូវដំណើប ខ្ញុំបានឃើញភិក្ខុ ដែលមានធូលីគឺកិលេសទៅប្រាសហើយ មានហ្ឫទ័យថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំមួយចំណែកដល់ភិក្ខុនោះដោយ ដៃរបស់ខ្លួន លុះប្រគេនដុំនំរួចហើយ ក៏រីករាយក្នុងព្រៃនន្ទនៈ ហេតុនោះបានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺ ច្បាស់សព្វទិស ។