អដ្ឋកថា យវបាលកវិមានទី ៧

ក្បាលទី 39 · ទំព័រ 634

យវបាលកវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ ជាដើម ។ យវបាលកវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នមហាវិហារ នាក្រុងរាជគ្រឹះ កុមារទុគ៌តម្នាក់ យាមស្រូវដំណើប ។ ថ្ងៃមួយកុមារបាននំស្រស់ សម្រាប់ ជាអាហារពេលព្រឹក គិតថាទៅស្រែហើយសឹមបរិភោគ កាន់នំស្រស់នោះដើរ ទៅកាន់ស្រែ អង្គុយត្រង់គល់ឈើ ខណៈនោះព្រះថេរៈជាព្រះខីណាស្រពមួយ រូបនិមន្តមកដល់ទីនោះ ក្នុងពេលជិតហួសចង្ហាន់ ចូលទៅកាន់គល់ឈើដែល កុមារចាំស្រូវនោះអង្គុយ ។ ក្មេងយាមស្រូវឃើញហើយ សួរថា លោកម្ចាស់ បានចង្ហាន់ហើយឬ ព្រះថេរៈក៏នៅស្ងៀម ដឹងថាលោកមិនទាន់ឆាន់ ក៏ពោល ថា បពិត្រលោកម្ចាស់ កេកោពេលណាស់ទៅហើយ លោកម្ចាស់ទៅបិណ្ឌបាត ក៏មិនទាន់ សូមឆាន់នំស្រស់នេះដើម្បីអនុគ្រោះខ្ញុំចុះ ហើយប្រគេននំស្រស់ នោះដល់ព្រះថេរៈ ព្រះថេរៈកាលអនុគ្រោះកុមារនោះ ក៏ឆាន់នំស្រស់នោះទាំង កុមារកំពុងឃើញនោះឯង អនុមោទនាហើយ ក៏ត្រឡប់ទៅ កុមារនោះមាន ចិត្តជ្រះថ្លាថា អញកាលប្រគេននំស្រស់ជាទានដល់ភិក្ខុបែបនេះ ឈ្មោះថាប្រគេន ល្អហើយហ្ន៎ ក្នុងកាលតមក កុមារក៏ស្លាប់ទៅកើតក្នុងវិមាន ក្នុងភពតាវត្តិង្ស ដោយន័យតាមដែលពោលមកហើយ ព្រះមហាមោគ្គល្លាន ក៏សាកសួរទេវបុត្ត នោះ ដោយគាថាថា វិមានដ៏ខ្ពស់នេះ មានសសរធ្វើដោយកែវមណី ។ បេ ។ ទាំង សម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកថែរក្សានូវស្រែ នៃស្រូវដំណើប ខ្ញុំបានឃើញភិក្ខុដែលមានធូលី គឺកិលេសទៅប្រាសហើយមាន ហបឫទ័យថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បា