អដ្ឋកថា កុណ្ឌលីវិមានទី ៨
បឋមកុណ្ឌលីវិមាន មានពាក្យផ្តើមថា អលង្កតោ មាល្យធរោ សុវត្ថោ ដូច្នេះជាដើម ។ បឋមកុណ្ឌលីវិមាន មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ ព្រះមានព្រះភាគកាលគង់នៅក្នុងវត្តជេតពនមហាវិហារ នាក្រុងសាវត្ថី សម័យនោះ អគ្គសាវ័កទាំងពីរមួយអន្លើដោយបរិវារ ត្រាច់ចារិកទៅក្នុងដែន កាសី ពេលព្រះអាទិត្យលិចក៏ដល់វិហារមួយកន្លែង ។ ឧបាសកម្នាក់ ក្នុង គោចរគាមរបស់វិហារនោះ បានដឹងរឿងនោះហើយក៏ទៅរកព្រះថេរៈ ថ្វាយបង្គំ ហើយ លាងជើង លាបប្រេងត្រង់ជើង រៀបចំគ្រែ ក្រាលកន្ទេល អុជ ប្រទីប និមន្តឆាន់ក្នុងថ្ងៃស្អែក ។ ស្អែកឡើងក៏ថ្វាយមហាទាន ព្រះថេរៈបាន ធ្វើអនុមោទនាដល់ឧបាសកនោះហើយក៏ចារិកបន្ត ។ ក្នុងកាលតមក ឧបាសក នោះក៏ស្លាប់ទៅកើតក្នុងវិមាន ១២ យោជន៍ ក្នុងភពតាវត្តិង្ស ។ ព្រះមហា មោគ្គល្លានក៏សាកសួរទេវបុត្តនោះ ដោយគាថាទាំងនេះថា អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា ស្លៀកដណ្តប់ ល្អ មានប្រដាប់ត្រចៀកល្អ មានសក់និងពុកចង្កាកាត់កោរហើយ មានអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយសរុងរឿង ក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណទិព្វក៏លាន់ឮពីរោះ ពួកទិព្វ កញ្ញា ៨ នាក់ ៨ ដង ជាអ្នកហាត់ហើយ មានរូប ល្អ ត្រាច់ចរទៅក្នុងឋានតាវត្តិង្សយ៉ាងឱឡារិក រាំ ច្រៀង រីករាយ សប្បាយ អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុ ភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នក មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់ សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមានសីល បរិបូណ៌ដោយវិជ្ជា