អដ្ឋកថា ទុតិយកុណ្ឌលីវិមានទី ៩

ក្បាលទី 39 · ទំព័រ 641

ទុតិយកុណ្ឌលីវិមាន មានពាក្យផ្តើមថា អលង្កតោ មាល្យធរោ សុវត្ថោ ដូច្នេះជាដើម ។ ទុតិយកុណ្ឌលីវិមាននោះ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ ពាក្យទាំងអស់មានពាក្យថា ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន មហាវិហារ នាក្រុងសាវត្ថី សម័យនោះ អគ្គសាវ័កទាំងពីរចារិកទៅកាន់ដែន កាសី ។ ពាក្យដែលគួរពោល ដូចគ្នានឹងវិមានមុននោះឯង ។ ព្រះមហា មោគ្គល្លានត្ថេរសួរថា អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់កម្រងផ្កា ស្លៀកដណ្តប់ល្អ មានគ្រឿងប្រដាប់ត្រចៀកល្អ មានសក់ និងពុកចង្កាកាត់កោរ ហើយ មានអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចជាចន្ទទេវបុត្ត ពិណទិព្វ ក៏លាន់ឮ ពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង ជាអ្នកហាត់ ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានតាវត្តិង្សយ៉ាងឱឡារិក រាំ ច្រៀង រីករាយសប្បាយ អ្នកបានដល់នូវឫទ្ធិនៃទេវតាជាបុគ្គល មានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺ ច្បាស់សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញសមណៈទាំងឡាយ មានសភាពរមទម បរិបូណ៌ដោយវិជ្ជានិងចរណៈជាអ្នក មានយស ជាពហុស្សូត អ្នកមានសីលដ៏ស្អាត ក៏មានចិត្តជ្រះថ្លា បានប្រគេននូវបាយនិងទឹកជាទានដ៏ធំទូលាយ ដោយគោរព ហេតុនោះបានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។