ឧត្តរវិមានទី ១០
( ព្រះមោគ្គល្លានសួរថា ) សាលាជាទីប្រជុំឈ្មោះសុធម្មាណា របស់ទេវរាជ ពួកទេវតាអង្គុយប្រជុំគ្នាក្នុងសាលាជាទីប្រជុំណា វិមានរបស់ អ្នកនេះក៏រុងរឿង ឋិតនៅព្ធដ៏អាកាស មានឧបមេយ្យដូចទេវសភានោះ អ្នកដល់ នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃបុញ្ញកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមាណពរបស់ព្រះបាទបាយាសិ ខ្ញុំបានទ្រព្យហើយ ធ្វើនូវការចែករលែកផង ពួកអ្នកមានសីលក៏ជាទីស្រឡាញ់ នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននូវបាយនិងទឹកជាទានដ៏ធំទូលាយដោយ គោរព ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ ចប់ ឧត្តរវិមាន ទី ១០ ។ ឧទ្ទាន ( នៃបាយាសិកវគ្គនោះ ) គឺ និយាយអំពីអគារិយវិមាន ២ លើក ផលទាយកវិមាន ១ ឧបស្សយទាយកវិមាន ២ លើក ភិក្ខាទាយកវិមាន ១ យវ- បាលកវិមាន ១ កុណ្ឌលីវិមាន ២ លើក ( ឧត្តរវិមាន ) រឿងឧត្តរមាណពអ្នកបម្រើរបស់ព្រះបាទបាយាសិ ១ ។