អដ្ឋកថា ចិត្តសគាវិមានទី ១
ចិត្តលតាវិមាន មានពាក្យផ្តើមថា យថា វនំ ចិត្តលតំ បភាសតិ ដូច្នេះជាដើម ។ ចិត្តលតាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះ ក្នុងក្រុងសាវត្ថីមានឧបាសកម្នាក់ ជាបុរសទុគ៌ត មានភោគៈតិច ទទួល បម្រើធ្វើការងារអ្នកដទៃចិញ្ចឹមជីវិត គាត់ជាអ្នកមានសទ្ធាជ្រះថ្លា ចិញ្ចឹមមាតាបិតា ចាស់ជរា គាត់គិតថា ឈ្មោះថាស្រីមានប្តីរមែងសម្តែងខ្លួនជាធំ ប្រព្រឹត្ត ឲ្យត្រូវចិត្តពុកម្តាយក្មេករកបានលំបាក ដើម្បីជេសោវាងការក្តៅក្រហាយចិត្ត របស់មាតាបិតា ក៏មិនយកប្រពន្ធ ចិញ្ចឹមមាតាបិតាដោយដៃឯង រក្សាឧបោសថ សីល ឲ្យទានតាមកម្លាំងទ្រព្យ តមកធ្វើកាលកិរិយា ស្លាប់ទៅកើតក្នុងវិមាន ១២ យោជន៍ ក្នុងឋានសួគ៌ជាន់តាវត្តិង្ស ព្រះមហាមោគ្គល្លានត្ថេរ ទៅកាន់ ឋានសួគ៌តាមន័យ ដែលពោលហើយខាងដើម សាកសួរទេវបុត្តនោះដល់កម្ម ដែលធ្វើដោយគាថាទាំងនេះថា ព្រៃចិត្តលតា ជាឱទ្យានដ៏ប្រសើរឧត្តម របស់ពួកទេវតា រុងរឿង មានឧបមាយ៉ាងណា វិមានរបស់អ្នកនេះក៏ភ្លឺរុងរឿង ឋិតនៅ នាអាកាស មានឧបមេយ្យយ៉ាងនោះដែរ អ្នកដល់នូវឫទ្ធិនៃ ទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាពរុងរឿងយាងនេះ ទាំង សម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកកម្សត់ ឥតទីពឹង កំព្រា ជាកម្មករ ( អ្នកធ្វើការឈ្នួល ) បានចិញ្ចឹមមាតាបិតា ដែលចាស់ជរាផង អ្នកមានសីលទាំងឡាយ ក៏ជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយ