អដ្ឋកថា មណិថូណវិមានទី ៣

ក្បាលទី 39 · ទំព័រ 655

មណិថូណវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ វិមានំ ដូច្នេះ ជាដើម ។ មណិថូណវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះភិក្ខុជាថេរៈជាច្រើន នៅត្រង់ជាយក្នុងព្រៃ ។ ក្នុងផ្លូវដែលព្រះថេរៈទាំងនោះ ទៅបិណ្ឌបាត មានស្រុកមួយនៅក្នុងទីជិត ឧបាសកម្នាក់ពង្រាបដីដែល មិនរាបស្មើឲ្យរាបស្មើ យកបន្លាចេញ ឆ្កាគុម្ពឈើចេញ ចងស្ពានត្រង់ ប្រឡាយទាំងឡាយ ក្នុងរដូវវស្សាដាំដើមឈើមានម្លប់ក្នុងទីដែលមិនមានដើមឈើ ជីកអណ្តូងធ្វើឲ្យធំនិងជ្រៅ រៀបចំកំពង់ទឹកទុក និងឲ្យទានតាមកម្លាំង ទ្រព្យ រក្សាសីល ។ តមកគាត់ធ្វើកាលកិរិយា ទៅកើតក្នុងវិមានមាស ១២ យោជន៍ ក្នុងឋានសួគ៌ជាន់តាវត្តិង្ស ។ ព្រះមហាមោគ្គល្លានត្ថេរ ចូលទៅរក ហើយសាកសួរទេវបុត្តនោះដោយគាថាទាំងឡាយថា វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរកែវ ពិទូរ្យ ដែលក្រាលកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នក ឋិតនៅ ផឹកស៊ីក្នុងវិមាននោះ ពិណជាទិព្វលាន់ឮពីរោះ កាមគុណ ៥ មានរសជាទិព្វ មានក្នុងវិមាននេះផង ពួកនារីដែល ប្រោះព្រំដោយគ្រឿងមាស រាំក្នុងវិមាននេះផង សម្បុររបស់ អ្នកប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអ្វី ។ បេ ។ ទាំងសម្បុរ របស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានកសាងទីចង្រ្កម ត្រង់ផ្លូវព្រៃផង ដាំដើមឈើជាសួនច្បារផង ពួកអ្នកមានសីល ជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយនិងទឹក ដែលជាទានដ៏ធំទូលាយដោយគោរព ហេ