សុវណ្ណវិមានទី ៤
( ព្រះមោគ្គល្លានសួរថា ) វិមានលើភ្នំមាស ភ្លឺសព្វទិស ស្រោប ដោយបណ្តាញមាស សម្រេចដោយរំយោលនៃកណ្តឹង សសរទាំងឡាយមាន ជ្រុង ៨ ដែលបុញ្ញកម្មធ្វើល្អហើយ ជាវិការៈនៃកែវពិទូរ្យទាំងអស់ កែវ ៧ ប្រការដែលបុញ្ញកម្មនិម្មិតហើយ ត្រង់ជ្រុងមួយៗ មានជាន់ដ៏វិចិត្រ ដោយ កែវពិទូរ្យនិងមាសផង ដោយកែវផលិកនិងប្រាក់ផង ដោយកែវពព្រុសនិង កែវមុក្តាផង ដោយកែវទទឹមនិងកែវមណីផង ជាទីតម្រេកនៃចិត្ត ធូលីមិន មានហុយឡើងក្នុងវិមាននោះទេ ទាំងបង្កង់មានសម្បុរលឿង ដែលបុញ្ញកម្ម និម្មិតហើយក៏ទ្រទ្រង់នូវកំពូល ជណ្តើរទាំង ៤ ក្នុងទិស ៤ ទៀតសោត ក៏ បុញ្ញកម្មនិម្មិតហើយដែរ វិមាននោះរុងរឿងដោយបន្ទប់ទាំងឡាយ ជាវិការៈ នៃកែវផ្សេងៗដូចព្រះអាទិត្យ បង្កាន់ដៃទាំង ៤ ក្នុងទិសទាំង ៤ នោះ បុញ្ញកម្ម ចាត់ចែងហើយ ដោយប្រមាណស្មើៗគ្នា ក៏រុងរឿង ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺដោយជុំវិញ ពួកទេវបុត្តអ្នកនៅក្នុងវិមានដ៏ប្រសើរនោះ ជាអ្នកមានពន្លឺ ច្រើន អ្នករុងរឿងកន្លងដោយសម្បុរដូចព្រះអាទិត្យដែលទើបនឹងរះឡើងនេះជា ផលនៃទាន នៃសីល ឬនៃអញ្ជលិកម្មរបស់អ្នក អាត្មាសួរហើយ អ្នកចូរ ប្រាប់នូវហេតុនោះ ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ទើបដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើវិហារដើម្បីព្រះសាស្តា ជាព្រះពុទ្ធអាទិច្ចពន្ធុក្នុង ស្រុកអន្ធកវិន្ទៈ ដោយដៃរបស់ខ្លួន ( មិនត្រឹមតែបុណ្ណោះសោត ) ខ្ញុំមានចិត្ត