អដ្ឋកថា សុវណ្ណវិមានទី ៤

ក្បាលទី 39 · ទំព័រ 658

សុវណ្ណវិមាន មានពាក្យផ្តើមថា សោវណ្ណមយេ បព្វតស្មឹ ដូច្នេះជាដើម ។ សុវណ្ណវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងអន្ធកវិន្ទៈនគរ សម័យនោះ ឧបាសកម្នាក់ មានបសាទសទ្ធា ជាអ្នកសម្បូរដោយទ្រព្យសម្បត្តិ បានសាងព្រះគន្ធកុដិសម គួរជាទីប្រថាប់ របស់ព្រះដ៏មានព្រះភាគ ដល់ព្រមដោយអាការៈទាំងពួងត្រង់ ភ្នំត្រងោលមួយកន្លែង មិនឆ្ងាយអំពីភូមិនោះ អារាធនា ព្រះដ៏មានព្រះភាគឲ្យ ប្រថាប់គង់ក្នុងព្រះគន្ធកុដិនោះ ហើយទំនុកបម្រុង ដោយសេចក្តីគោរព ខ្លួន ឯងក៏តាំងនៅក្នុងនិច្ចសីល ជាអ្នកមានសំវរៈបរិសុទ្ធ ធ្វើកាលកិរិយាស្លាប់ទៅ កើតក្នុងឋានសួគ៌ជាន់តាវត្តិង្ស ។ វិមានដែលរុងរឿងដោយ បណ្តាញរស្មីនៃ រតនៈច្រើនប្រភេទ មានវេទិកាដ៏វិចិត្រព័ទ្ធជុំវិញ ល្អព្រមដោយគ្រឿងអលង្ការ ប្រដាប់ដោយកំពូល មានក្បាច់ក្បូរ មានជញ្ជាំង សសរនិងជណ្តើរ រចនា ទុកយ៉ាងល្អ ជារមណីយដ្ឋានដែលគួរជាទីត្រេកអរ សបញ្ជាក់ដល់អានុភាព នៃកម្មរបស់ឧបាសកនោះបានកើតឡើងលើកំពូលភ្នំមាស ។ ព្រះមហាមោគ្គល្លានត្ថេរចារិកទៅកាន់ទេវលោក ឃើញទេវបុត្តនោះ ទើបសាកសួរដោយ គាថាទាំងឡាយថា វិមានលើភ្នំមាស ភ្លឺសព្វទិស ស្រោបដោយបណ្តាញមាស សម្រេចដោយរំយោលនៃកណ្តឹង សសរទាំងឡាយ មានជ្រុង ៨ ដែលបុញ្ញកម្មធ្វើល្អហើយ ជាវិការៈនៃកែវពិទូរ្យទាំងអស់ កែវ ៧ ប្រការ ដែលបុញ្ញកម្មនិម្មិតហើយ ត្រង់ជ្រុងមួយៗ មានជាន់ដ៏វិចិត្រដោយកែវពិទូរ្យនិងមាសផង ដោយកែវផលិក និងប្រាក់ផង ដោយកែវពព្រុសនិងកែវមុក្តាផង ដោយកែវ ទទឹមនិងកែវមណីផង ជាទីតម្រេកនៃចិត្ត ធូលីមិនមានហុយ ឡើងក្នុងវិមាននោះទេ ទាំងបង្កង់មានសម្បុរលឿង ដែលបុញ្ញកម្ម និម្មិតហើយក៏ទ្រទ្រង់នូវកំពូល