អម្ពវិមានទី ៥

ក្បាលទី 39 · ទំព័រ 664

( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរ ជាវិការៈនៃកែវពិទូរ្យដែលក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលល្អ អ្នក ឋិតនៅ ផឹកស៊ីក្នុងវិមាននោះផង ពិណជាទិព្វលាន់ឮពីរោះផង កាមគុណទាំង ៥ មានរសជាទិព្វក្នុងវិមាននេះផង ពួកនារីប្រោះព្រំដោយគ្រឿងមាស រាំ ( ក្នុង វិមាននេះផង ) សម្បុររបស់អ្នកប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអ្វី ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃបុញ្ញកម្មនេះថា ខ្ញុំជាបុរសអ្នកស៊ីឈ្នួលរបស់ពួកជនដទៃ កំពុងតែស្រោចសួនស្វាយក្នុង វេលាថ្ងៃដែលកំពុងក្តៅនាខែជាខាងចុងនៃគិម្ហរដូវ ( ខែអាសាឡៈ ) គ្រានោះ មានភិក្ខុប្រាកដនាមថា ព្រះសារីបុត្ត និមន្តមកតាមសួននោះ មានកាយលំបាកតែចិត្តមិនលំបាកទេ ឯខ្ញុំអ្នកស្រោចសួនស្វាយបានឃើញព្រះសារីបុត្តនោះ កំពុងនិមន្តមកក៏បានពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ទានប្រោស ទឹក ណា ដែលនាំមកនូវសេចក្តីសុខដល់ខ្ញុំ ខ្ញុំសូមនិមន្តលោកម្ចាស់ស្រង់ទឹកនោះ ( ព្រះថេរៈ ) ដាក់បាត្រនិងចីវរចុះ ហើយមានចីវរតែមួយ គង់ត្រង់ម្លប់ជិត គល់ឈើដោយសេចក្តីអនុគ្រោះដល់ខ្ញុំនោះ ខ្ញុំមានចិត្តជ្រះថ្លា និមន្តព្រះថេរៈ នោះ អ្នកមានចីវរតែមួយឲ្យស្រង់ដោយទឹកដ៏ថ្លា ត្រង់ម្លប់ជិតគល់ឈើ បុរស នោះ មានបីតិផ្សាយទៅសព្វកាយរបស់ខ្លួនថា