អដ្ឋកថា អម្ពវិមានទី ៥

ក្បាលទី 39 · ទំព័រ 665

អម្ពវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ ដូច្នេះជាដើម ។ អម្ពវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងវិហារវេឡុវ័ន នាក្រុងរាជគ្រឹះ ។ សម័យ នោះ ក្នុងក្រុងរាជគ្រឹះនោះ មានបុរសកម្សត់ម្នាក់ ស៊ីឈ្នួលយាមចម្ការស្វាយ របស់អ្នកដទៃដើម្បីដូរយកអាហារបរិភោគ ។ ថ្ងៃមួយគាត់ឃើញព្រះសារីបុត្ត មានញើសជោគខ្លួន កំពុងនិមន្តទៅតាមផ្លូវ ប្របចម្ការស្វាយនោះ ក្នុងភូមិ បទេសដែលក្តៅដោយកម្តៅថ្ងៃ ដែលមានថ្ងៃបណ្តើរកូនព្រិចៗ ផ្សាយទៅក្នុង រដូវក្តៅ កើតសេចក្តីគោរពរាប់អានច្រើន ចូលទៅរកហើយពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ រដូវនេះក្តៅណាស់ រាងកាយរបស់លោកម្ចាស់លំបាកពន់ ពេក សូមឱកាសចុះ សូមលោកម្ចាស់ចូលមកកាន់ចម្ការស្វាយនេះ សម្រាក មួយអន្ទាំស្លា បាត់ហត់នឿយ ក្នុងការដើរផ្លូវហើយសឹមទៅ សូមអនុគ្រោះខ្ញុំ ចុះ ។ ព្រះថេរៈបំណងនឹងធ្វើចិត្តជ្រះថ្លារបស់បុរសនោះឲ្យចម្រើន ទើបចូលទៅ កាន់ចម្ការនោះ បានគង់ត្រង់គល់ស្វាយមួយដើម ។ បុរសនោះពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ត្រូវការស្រង់ ទឹក ខ្ញុំនឹងដងអំពីអណ្តូងនេះប្រគេន និងប្រគេនទឹកផឹកផង ។ ព្រះថេរៈទទួល និមន្ត ដោយតុណ្ហីភាព ។ គាត់ដងទឹកអំពីអណ្តូង ត្រងហើយប្រគេនព្រះថេរៈ ស្រង់ កាលស្រង់ហើយ គាត់លាងដៃនិងជើងបង្អោនទឹកផឹកប្រគេនដល់ ព្រះថេរៈ ព្រះថេរៈឆាន់ហើយ រម្ងាប់នូវសេចក្តីក្រវល់ក្រវាយហើយ ពោល អនុមោទនា ក្នុងការប្រគេនទឹកឆាន់និងទឹកស្រង់ដល់បុរសនោះ ហើយចៀស ចេញទៅ ។