គោបាលវិមានទី ៦

ក្បាលទី 39 · ទំព័រ 670

( ព្រះមានព្រះភាគត្រាស់ថា ) ព្រះមោគ្គល្លាន បានឃើញ គោបាលទេវបុត្តក្នុងវិមានដ៏ខ្ពស់ តាំងនៅអស់កាលយូរ ទើបសួរថា អ្នកមាន គ្រឿងអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណជាទិព្វលាន់ឮពីរោះ មានទិព្វកញ្ញា ៨ នាក់ ៨ ដង បានហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានត្រៃត្រិង្ស ដ៏ ឱឡារិក រាំ ច្រៀងរីករាយសប្បាយ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមាន អានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិសតើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានប្រមូលមេគោទាំងឡាយ របស់ជនដទៃឃ្វាល លំដាប់នោះ សមណៈ ( ១ អង្គ ) មកកាន់សម្នាក់ខ្ញុំ ពួកគោសោត ក៏បានស្ទុះទៅ ប្រុងនឹងស៊ីសណ្តែកបាយ ( របស់ជនដទៃ ) បពិត្រលោកម្ចាស់ដ៏ចម្រើន ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា អាត្មាអញធ្វើ នូវកិច្ចទាំងពីរ ២ ដងក្នុងថ្ងៃនេះ បពិត្រលោកម្ចាស់ដ៏ចម្រើន លំដាប់នោះ ខ្ញុំបាននូវធម្មសញ្ញា ដោយឧបាយប្រាជ្ញាហើយក៏បោះនូវនំសណ្តែក ក្នុងកាល នោះទៀត ខ្ញុំនោះក៏ស្ទុះទៅកាន់ចម្ការសណ្តែកដោយរួសរាន់ ឯពួកគោក៏ជាន់ កាច់បំបាក់ចម្ការសណ្តែកចាស់ ដែលជាទ្រព្យម្ចាស់គេនោះ ក៏ក្នុងចម្ការចាស់ នោះសោត មានពស់វែកមានពិសកាចស្ទុះមកចឹកជើងរបស់ ខ្ញុំដែលកំពុងដើរ