អដ្ឋកថា គោបាលវិមានទី ៦
គោបាលវិមាន មានពាក្យផ្តើមថា ទិស្វាន ទេវំ បដិបុច្ឆិ ភិក្ខុ ដូច្នេះជាដើម ។ គោបាលវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវេឡុវ័នវិហារ នាក្រុងរាជគ្រឹះ សម័យ នោះ អ្នកចិញ្ចឹមគោ អ្នកក្រុងរាជគ្រឹះម្នាក់ កាន់នំស្រស់ដែលខ្ចប់ដោយសំពត់ ចាស់ ដើម្បីជាអាហារពេលព្រឹក ចេញអំពីនគរទៅកាន់គោចរភូមិដែលជាទី ត្រាច់ទៅរបស់មេគោទាំងឡាយ ព្រះមហាមោគ្គល្លានជ្រាបថា បុរសនេះស្លាប់ ក្នុងកាលឥឡូវនេះឯង ព្រោះឲ្យនំកុម្មាសដល់អាត្មាអញ ដូច្នេះហើយនឹងកើត ក្នុងឋានសួគ៌ជាន់តាវត្តិង្ស ទើបបានទៅក្បែរបុរសនោះ ។ បុរសនោះ មើល ពេលវេលាហើយ មានបំណងនឹងប្រគេននំស្រស់ ដល់ព្រះថេរៈ ខណៈនោះ មេគោទាំងឡាយ ចូលទៅកាន់ចម្ការសណ្តែក គ្រានោះ អ្នកចិញ្ចឹមគោគិតថា អញគួរប្រគេននំស្រស់ដល់ព្រះថេរៈសិន ឬទៅដេញមេគោទាំងឡាយចេញអំពី ចម្ការសណ្តែក ពេលនោះគាត់គិតថា ពួកម្ចាស់ចម្ការចូរធ្វើអញតាមត្រូវការចុះ តែបើព្រះថេរៈនិមន្តទៅហើយ អញមិនបានប្រគេននំស្រស់ ណ្ហើយចុះ អញនឹងប្រគេននំស្រស់ដល់ព្រះថេរៈសិន បានយកនំស្រស់នោះ ប្រគេនដល់ ព្រះថេរៈ ព្រះថេរៈទទួលដើម្បីអនុគ្រោះ ។ ខណៈដែលគាត់រត់ទៅដោយរហ័ស ដើម្បីកេងោនូវមេគោទាំងឡាយឲ្យត្រ ឡប់ មិនទាន់បានពិចារណាដល់អន្តរាយ ក៏ជាន់ពស់ពិស ពស់ក៏ចឹក ។ ព្រះថេរៈ កាលអនុគ្រោះបុរសនោះ ក៏ចាប់ផ្តើមឆាន់នំស្រស់នោះ អ្នកចិញ្ចឹម គោ កេងោគោទាំងឡាយត្រឡប់មកហើយ ឃើញព្រះថេរៈកំពុងឆាន់ មានចិត្ត