កណ្ឋកវិមានទី ៧

ក្បាលទី 39 · ទំព័រ 678

( ព្រះមោគ្គល្លានសួរថា ) ព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី មាន ផ្កាយចោមរោម ជាអធិបតីលើពួកផ្កាយ ជាទេវបុត្តមានស្នាមរូបទន្សាយ ដើរ ក្រឡឹងជុំវិញ យ៉ាងណា វិមាននេះជាទិព្វ មានឧបមេយ្យ យ៉ាងនោះ តែង រុងរឿងក្នុងទេវបុរី ដោយរស្មីដូចព្រះអាទិត្យដែលទើបនឹងរះឡើង មានជាន់ដ៏ វិចិត្រដោយកែវពិទូរ្យនិងមាសផង ដោយកែវផលិកនិងប្រាក់ផង ដោយកែវ ពព្រុសនិងកែវមុក្តាផង ដោយកែវទទឹម និងកែវមណីផង គួរជាទីរីករាយនៃ ចិត្ត ក្រាលហើយដោយកែវពិទូរ្យ ផ្ទះកំពូលទាំងឡាយដ៏ល្អ គួរជាទីរីករាយ ប្រាសាទរបស់អ្នកក៏បុញ្ញកម្មនិម្មិតហើយដោយប្រពៃ ទាំងស្រះបោក្ខរណីរបស់ អ្នកគួរជាទីរីករាយដេរដាសដោយមច្ឆជាតិតាន់តាប់ មានទឹកមិនល្អក់ ជាទឹក រងថ្លា ក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកឆ្លាស់ដោយ ឈូកស មានក្លិនក្រអូប ជាទីចាប់ចិត្ត ត្រូវខ្យល់ផាត់រមែងផ្សាយ គុម្ពផ្កាទាំងឡាយក្បែរខាងទាំងពីរនៃស្រះបោក្ខរណីរបស់អ្នកនោះ ក៏បុញ្ញកម្មនិម្មិតហើយ ដោយប្រពៃ ប្រកបដោយសភាពទាំងពីរ គឺឈើមានផ្កា ១ ឈើមានផ្លែ ១ ឯពួកស្រីអប្សរ ប្រដាប់ដោយអាភរណៈទាំងពួង ស្អិតស្អាងដោយកម្រងផ្កា ផ្សេងៗបម្រើអ្នក ដែលអង្គុយនៅលើបល្ល័ង្កមានជើងជាវិការៈនៃមាស ក្រាល ដោយកម្រាលឈ្មោះគោណកៈ មានសម្ផស្សដ៏ទន់ ដូចសក្កទេវរាជ ញ៉ាំង អ្នកមានឫទ្ធិច្រើនឲ្យត្រេកអរ អ្នកតែងរីករាយដោយ ស្គរ ស័ង្ខ និងសម្ភោរ ទាំងឡាយផង ដោយពិណទាំងឡាយផង ដោយរនាតទាំងឡាយផង ដូចទេវរាជ វសវត្តីអ្នកបរិបូណ៌ដោយតម្រេក រមែងត្រេកអរក្នុងការរាំ និងការច្រៀង