អដ្ឋកថា កណ្ឋកវិមានទី ៧

ក្បាលទី 39 · ទំព័រ 681

កណ្ឋកវិមាន មានពាក្យផ្តើមថា បុណ្ណមាសេ យថា ចន្ទោ ដូច្នេះជាដើម ។ កណ្ឋកវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះ ព្រះមហាមោគ្គល្លានត្រាច់ចារិកទៅកាន់ទេវលោកដោយន័យដែលពោល ហើយ គឺទៅដល់ឋានសួគ៌ជាន់តាវតឹង្ស ។ ខណៈនោះ កណ្ឋកទេវបុត្តចេញ អំពីវិមានរបស់ខ្លួន ឡើងយានទិព្វទៅកាន់ឧទ្យាន ដោយទេវបឫទ្ធិ ដ៏ក្រៃលែង មួយអន្លើដោយបរិវារជាច្រើន ឃើញព្រះមហាមោគ្គល្លាន កើតសេចក្តីគោរព រាប់អានច្រើន ទើបចុះចាកវិមាន ចូលទៅរកព្រះថេរៈ ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ឈរផ្គងអញ្ជលីដាក់លើសិរសា ។ លំដាប់នោះ ព្រះថេរៈសួរទេវបុត្ត នោះដល់កម្មដែលបានខ្លួនធ្វើទុក ដោយបំណងឲ្យប្រកាសនូវសម្បត្តិដែល បានទទួលថា ព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី មានផ្កាយចោមរោម ជាអធិបតី លើពួកផ្កាយ ជាទេវបុត្តមានស្នាមរូបទន្សាយ ដើរក្រឡឹង ជុំវិញ យ៉ាងណា វិមាននេះជាទិព្វ មានឧបមេយ្យ យ៉ាងនោះ តែងរុងរឿងក្នុងទេវបុរីដោយរស្មីដូចព្រះអាទិត្យ ដែលទើបនឹង រះឡើង មានជាន់ដ៏វិចិត្រដោយកែវពិទូរ្យនិងមាសផង ដោយ កែវផលិកនិងប្រាក់ផង ដោយកែវពព្រុសនិងកែវមុក្តាផងដោយ កែវទទឹមនិងកែវមណីផង គួរជាទីរីករាយនៃចិត្ត ក្រាលហើយ ដោយកែវពិទូរ្យ ផ្ទះកំពូលទាំងឡាយដ៏ល្អគួរជាទីរីករាយ ប្រា- សាទរបស់អ្នក ក៏បុញ្ញកម្មនិម្មិតហើយដោយប្រពៃ ទាំងស្រះ បោក្ខរណីរបស់អ្នក គួរជាទីរីករាយ ដេរដាសដោយមច្ឆជាតិ តាន់តាប់ មានទឹកមិនល្អក់ ជាទឹករងថ្លា ក្រាលដោយខ្សាច់ មាស ដេរដាសដោយឈូកផ្សេងៗ ឆ្លូកឆ្លាស់ដោយឈូកសមាន ក្លិនក្រអូប ជាទីចាប់ចិត្ត ត្រូវខ្យល់ផាត់រមែងផ្សាយ គុម្ពផ្កា ទាំងឡាយក្បែរខាងទាំងពីរនៃស្រះបោក្