អនេកវណ្ណវិមានទី ៨

ក្បាលទី 39 · ទំព័រ 692

( ព្រះមោគ្គល្លានសួរថា ) អ្នកមានពួកស្រីអប្សរហែហម ហើយឡើងកាន់វិមាន ដែលមានពណ៌ដ៏ច្រើន ជាទីធ្វើនូវសេចក្តីក្រវល់ក្រវាយ និងសេចក្តីសោកឲ្យវិនាស មានរូបវិចិត្រច្រើនប្រការ សប្បាយរីករាយ ដូចទេវរាជ ឈ្មោះសុនិម្មិត ទេវបុត្តដែលប្រហែលស្មើដោយអ្នក ក៏មិនមាន ( ចំណង់ បើ ) ទេវបុត្តដែលប្រសើរលើសដោយយសផង បុណ្យផង ឫទ្ធិផង នឹង មានមកពីណា ពួកទេវតាក្នុងជាន់តាវត្តិង្សទាំងអស់ប្រជុំគ្នានមស្ការអ្នក ដូច ទេវតា និងមនុស្សនមស្ការនូវចន្ទទេវបុត្ត ដែលមានស្នាមរូបទន្សាយក្នុងវង់ ដូច្នោះ ស្រីអប្សរទាំងឡាយនេះតែងរាំច្រៀងរីករាយជុំវិញអ្នក អ្នកបានដល់ នូវឫទ្ធិនៃទេវតាជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបាន ធ្វើបុណ្យអ្វី អ្នកមានអានុភាពរុងរឿងយ៉ាងនេះទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់ សព្វទិសតើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ ។ បេ ។ ផលនៃបុញ្ញកម្មនេះថា បពិត្រលោកដ៏ចម្រើន កាលជាតិមុន ខ្ញុំនោះជាសាវ័ករបស់ ព្រះជិនស្រី ព្រះនាមសុមេធៈ ខ្ញុំនៅជាបុថុជ្ជនមិនទាន់បានត្រាស់ដឹងសច្ចៈទាំង ៤ នៅឡើយ ខ្ញុំនោះបួសបាន ៧ វស្សា កាលព្រះជិនស្រីជាសាស្តាព្រះនាមសុមេធៈ ជាតាទិបុគ្គល ទ្រង់ឆ្លងអន្លង់ទាំង ៤ ហើយ ទ្រង់បរិនិព្វាន ខ្ញុំនោះទៅថ្វាយបង្គំ ចេតិយកែវស្រោបដោយបណ្តាញមាស ធ្វើចិត្តឲ្យជ្រះថ្លា ចំពោះព្រះស្តូប ខ្ញុំមិនបានឲ្យទានទេ ទាំងទេយ្យវត្ថុសម្រាប់ឲ្យទាន ក៏មិនមាន បុន្តែខ្ញុំបាន