អដ្ឋកថា មដ្ឋកុណ្ឌលីវិមានទី ៩

ក្បាលទី 39 · ទំព័រ 703

មដ្ឋកុណ្ឌលិវិមាន មានពាក្យផ្តើមថា អលង្កតោ មដ្ឋកុណ្ឌលី ដូច្នេះជាដើម ។ មដ្ឋកុណ្ឌលិវិមាននោះមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះព្រាហ្មណ៍អ្នកក្រុងសាវត្ថីម្នាក់ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈ ច្រើន ជាបុគ្គលមិនមានសទ្ធា មិនមានការជ្រះថ្លា ជាបុគ្គលមិច្ឆាទិដ្ឋិ មិនឲ្យ របស់ណាមួយដល់បុគ្គលណាឡើយ ព្រោះការមិនឲ្យនោះឯង ទើបគេតែង ស្គាល់ថា អទិន្នបុព្វកៈ គឺអ្នកមិនធ្លាប់ឲ្យ ។ គាត់មិនត្រូវការចូលគាល់ព្រះដ៏ មានព្រះភាគ មិនត្រូវការឃើញសាវ័ករបស់ព្រះដ៏មានព្រះភាគ ព្រោះជា បុគ្គលមិច្ឆាទិដ្ឋិ និងជាបុគ្គលលោភលន់ ។ គាត់តែងប្រៀនប្រដៅកូនរបស់ គាត់ឈ្មោះមដ្ឋកុណ្ឌលីថា នែកូន កូនមិនគប្បីចូលទៅរក មិនគប្បីឃើញព្រះសមណ គោតមនិងសាវ័ករបស់ព្រះអង្គឡើយ សូម្បីខ្លួនគាត់ ក៏បានធ្វើយ៉ាង នោះ ។ គ្រានោះកូនរបស់គាត់មានជំងឺ ព្រាហ្មណ៍មិនបានធ្វើថ្នាំព្យាបាលព្រោះ ខ្លាចរលោះទ្រព្យ កាលរោគកម្រើកខ្លាំងទើបអញ្ជើញគ្រូហ្មមកពិនិត្យ ។ គ្រូ ទាំងឡាយ ពិនិត្យនូវរាងកាយរបស់កុមារហើយ ដឹងថា មិនអាចព្យាបាលបាន ក៏ចៀសចេញទៅ ព្រាហ្មណ៍គិតថា កាលកូនស្លាប់ក្នុងផ្ទះនាំយកចេញលំបាក ទើបបីកូនទៅដាក់ឲ្យដេកខាងក្រៅខ្លោងទ្វារ ។ ក្នុងបញ្ចូសសម័យ ព្រះដ៏មានព្រះភាគទ្រង់ចេញអំពីមហាករុណាសមាបត្តិ ទ្រង់ប្រមើលមើលលោក ទ្រង់ឃើញមដ្ឋកុណ្ឌលីមាណពអស់អាយុ នឹង ស្លាប់ក្នុងថ្ងៃនោះឯង ទ្រង់ឃើញឱកាសដែលមាណពនោះធ្វើកម្មដែលត្រូវទៅ កើតក្នុងនរក មានព្រះពុទ្ធតម្រិះថា បើតថាគតទៅក្នុងទីនោះ មាណពនោះនឹង ធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគត នឹងកើតក្នុងទេវលោក ទេវបុត្រនោះ នឹងឲ្យ