សេរិស្សកវិមានទី ១០

ក្បាលទី 39 · ទំព័រ 717

( ធម្មសង្គាហកត្ថេរទាំងឡាយសំដែងថា ) ការប្រជុំនៃទេវតានិ ងពាណិជទាំងឡាយ ព្ធដ៏ផ្លូវព្រៃណា ក្នុងកាលណា កាលនោះ អ្នកទាំងឡាយ ចូរស្តាប់ ( នូវការប្រជុំព្ធដ៏ផ្លូវក្នុងព្រៃនោះចុះ ) អ្នកទាំងអស់គ្នាចូរ ស្តាប់នូវសុភាសិតនោះ ដោយប្រការដូចម្តេចផង ដោយប្រការដទៃផង ស្តេច ណាព្រះនាមបាយាសិ បានទៅកើតជាមួយនឹងភុម្មទេវតាទាំងឡាយ ជាអ្នកមានយស ស្តេចនោះរីករាយក្នុងវិមានរបស់ខ្លួន លោកមិនមែនជាមនុស្សទេ តែ បានពោលនឹងពួកមនុស្ស ។ ( ទេវបុត្តពោលថា ) នែមនុស្សទាំងឡាយ អ្នកភ័យចំពោះផ្លូវវៀច អ្នកមានចិត្តខូចហើយ ( វង្វេងផ្លូវ ) ក្នុងព្រៃជាទីរង្កៀស ជាកន្លែងត្រាច់ទៅ នៃអមនុស្ស ជាផ្លូវកន្តារ ឥតមានទឹក ឥតមានបាយ ពាក់កណ្តាលនៃព្រៃធំ ដែលបុគ្គលដើរទៅបានដោយកម្រណាស់ ផ្លែឈើនិងមើមឈើទាំងឡាយក្នុង ផ្លូវកន្តារនេះ មិនមានទេ វត្ថុសម្រាប់ដុតឲ្យឆេះ ក៏មិនមាន ភិក្ខាហារ តើនឹងមាន មកពីណាក្នុងផ្លូវខ្សាច់នេះ វៀរលែងតែអាចម៍ដីនិងដីខ្សាច់ទាំងឡាយដ៏ក្តៅក្រហាយ កាចអាក្រក់ចេញ ទីនេះជាទីទួលក្តៅ ប្រាកដស្មើដោយអំបែងដែកដ៏ក្តៅ មិនមានសេចក្តីចម្រើន ស្មើដោយបរលោក គឺនរក ផែនដីនេះជាទីនៅនៃពួក បិសាចអាក្រក់ ជារបស់ចាស់ ប្រទេសនៃផែនដី ប្រាកដស្មើដោយប្រទេស ដែលពួកឥសីផ្តាសាហើយ ក៏អ្នកទាំងឡាយ ប្រាថ្នារបស់អ្វី ដោយហេតុដូចម្តេច បានជាចូលមកកាន់ប្រទេសនេះ មិនពិចារណា ( រកទោសនិងអានិសង្ស ) ដោយរហ័សសិន ឬមួយអ្នកទាំងឡាយ ចូលមកកាន់ប្រទេសនេះ ព្រោះ