អដ្ឋកថា សេរិស្សកវិមានទី ១០

ក្បាលទី 39 · ទំព័រ 726

សេរិស្សកវិមាន មានពាក្យផ្តើមថា សុណោថ យក្ខស្ស ច វាណិ ជាន ច ដូច្នេះជាដើម ។ សេរិស្សកវិមាននោះ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ កាលព្រះដ៏មានព្រះភាគ រំលត់ខន្ធបរិនិព្វានហើយ ព្រះកុមារកស្សបៈ មួយអន្លើដោយភិក្ខុប្រមាណ ៥០០ រូប ទៅដល់សេតព្យនគរ បានដោះព្រះបាទ បាយាសិ ដែលចូលទៅរកលោកក្នុងទីនោះ អំពីមិច្ឆាទិដ្ឋិ ឲ្យតាំងនៅក្នុង សម្មាទិដ្ឋិ ចាប់តាំងពីនោះមក ព្រះបាទបាយាសិ ជាអ្នកខ្វល់ខ្វាយក្នុងបុណ្យ កាលថ្វាយទានដល់សមណព្រាហ្មណ៍ទាំងឡាយ បានថ្វាយទានដោយមិនគោរព ព្រោះមិនធ្លាប់សន្សំក្នុងទាននោះ ។ ក្នុងកាលតមក ធ្វើកាលកិរិយាស្លាប់ទៅ កើតក្នុងសេរិស្សកវិមាន គឺវិមានដើមច្រេស ដែលជាវិមានទទេ ក្នុងឋានសួគ៌ ជាន់ចាតុម្មហារាជិកា ។ បានឮថាក្នុងអតីតកាល ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ ព្រះនាម ថាកស្សបៈ ព្រះថេរៈដែលជាខីណាស្រពមួយអង្គត្រាច់បិណ្ឌបាតក្នុងស្រុកមួយ ហើយបានធ្វើភត្តកិច្ចដែលជាចំណែកមួយរបស់ស្រុករាល់ៗថ្ងៃ ។ អ្នកចិញ្ចឹម គោម្នាក់ឃើញព្រះថេរៈនោះគិតថា លោកម្ចាស់លំបាកព្រោះកម្តៅថ្ងៃមានចិត្ត ជ្រះថ្លា បានយកសសរដើមច្រេស ៤ ដើម ធ្វើមណ្ឌប ប្រក់ដោយមែកឈើ ប្រគេន អាចារ្យពួកខ្លះពោលថា ដាំដើមច្រេសក្បែរមណ្ឌប ដូច្នេះ ក៏មាន ។ គាត់ធ្វើការកិរិយា ទៅកើតក្នុងឋានសួគ៌ជាន់ចាតុម្មហារាជិកាដោយបុញ្ញកម្ម នោះឯង ។ ត្រង់ទ្វារវិមានក៏កើតជាឧទ្យានដើមច្រេស ដែលមានផ្កាស្គុះស្គាយ ដល់ព្រមដោយពណ៌និងក្លិន ស្រស់ត្រកាល សព្វវេលា សបញ្ជាក់ដល់កម្ម ចាស់របស់ទេវបុត្រនោះ ព្រោះហេតុនោះទើបវិមាននោះ គេស្គាល់ថា ជា សេរិស្សកវិមាន ម្យ៉ាងទៀត ទេវបុត្រនោះអន្ទោលក្នុងទេវតានិងមនុស្សទាំងឡាយអស់ពុទ្ធន្តរមួយ ក្នុងពុទ្ធុ