សុនិក្ខិត្តវិមានទី ១១

ក្បាលទី 39 · ទំព័រ 760

( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរជា វិការៈនៃកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ ឱឡារិក មានសសរជាវិការៈនៃកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជា ផ្ទះកំពូលដ៏ល្អ អ្នករមែងឋិតនៅ ផឹកស៊ី ក្នុងវិមាននោះផង ពិណជាទិព្វ ទាំងឡាយ លាន់ឮពីរោះផង កាមគុណទាំង ៥ មានរសទិព្វ ( តែង បរិបូណ៌ ) ក្នុងវិមាននោះផង ពួកនារីដែលបិទបាំងដោយគ្រឿងមាស តែង រាំច្រៀង ក្នុងវិមាននេះផង ។ សម្បុររបស់អ្នកប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអ្វី ផលសម្រេច ដល់អ្នកក្នុងវិមាននេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈ ទាំងនោះ ក៏កើតឡើងដល់អ្នកផង តើដោយបុណ្យដូចម្តេច នែទេវតា អ្នក មានអានុភាពច្រើន អាត្មាសួរអ្នកតើអ្នកកាលកើតជាមនុស្ស បានធ្វើបុណ្យអ្វី ទើបអ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វ ទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះ ព្រះមោគ្គល្លានសួរប្រស្នារួចហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំបានរេបោចំល្អនូវកម្រងផ្កា ដែលគេរៀបចំមិនល្អ បានតម្កល់ទុកចំពោះ ព្រះស្តូបនៃព្រះសុគត ( ព្រះនាមកស្សប ) បានជាខ្ញុំមានឫទ្ធិច្រើន មាន អានុភាពច្រើន បរិបូណ៌ដោយកាមគុណទាំងឡាយជាទិព្វ ហេតុនោះ បានជា សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ផលសម្រេចដល់ខ្ញុំក្នុងវិមាននេះផង ភោគៈទាំង- ឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផងដោយ បុណ្យនោះទើបខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់ សព្វទិសដោយបុណ្យនោះ ។ ចប់ សុនិក្ខិត្តវិមាន ទី ១១ ។ ឧទ្ទាន និយាយអំពីរឿងបុរសកម្សត់ ២ លើក រឿងបុរសធ្វើ