អដ្ឋកថា សុរាបនវគ្គទី ៦

ក្បាលទី 4 · ទំព័រ 8

សុរាបនសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃសុរាបានវគ្គដូចតទៅ នេះថា ស្រុកមួយកន្លែង ឈ្មោះថា ភទ្ទវតិក ។ ស្រុកនោះបានឈ្មោះ យ៉ាងនេះ ព្រោះប្រកបដោយរបងស្អាត ។ បទថា បថាវិនោ ប្រែថា អ្នកដំណើរ ។ ពីរបទថា តេជសា តេជំ បានដល់ គ្របសង្កត់នូវតេជះនៃនាគដោយ តេជះ គឺអានុភាពរបស់ខ្លួន ។ បទថា កាបេតិកា គឺមានពណ៌ក្រហម ដូចគ្នានឹងពណ៌នៃជើងសត្វ ព្រាប ។ បទថា បសន្នំ នេះ ជាឈ្មោះនៃសុរាថ្លា ។ បីបទថា អននុច្ឆវិកំ ភិក្ខវេ សាគតស្ស មានអត្ថដែលលោកពោល ទុកថា ឈ្មោះថា ការផឹកទឹកស្រវឹង ជាការមិនសមគួរដល់សាគតៈដែលជា អ្នកសម្រេចអភិញ្ញា ៥ ។ មេរ័យដែលគេធ្វើដោយរសនៃផ្កាស្រគំជាដើម ឈ្មោះថា ប្ផុាសវ ។ មេរ័យដែលគេច្របាច់ផ្លែចាន់ជាដើម ហើយធ្វើដោយរសនៃផ្លែ ចាន់ជាដើមនោះ ឈ្មោះថា ផលាសវ ។ មេរ័យដែលគេធ្វើដោយរសជាតិនៃ ផ្លែចាន់ ( ឬទំពាំងបាយជូរ ) ជាដើម ឈ្មោះថា មធ្វាសវ ។ អាចារ្យពួកខ្លះ ពោលថា គេធ្វើដោយទឹកឃ្មុំក៏មាន ។ មេរ័យដែលឈ្មោះថា គុឡាសវ គេ ធ្វើដោយទឹកអំពៅស្រស់ជាដើម ។ ធម្មតាសុរាដែលគេដាក់មេម្សៅ ធ្វើដោយរសនៃផ្កាដូងជាដើម រមែង ដល់នូវការរាប់ថា សុរាទាំងអស់ ។ អាចារ្យពួកខ្លះពោលថា កាលដួសយក ទឹកថ្លានៃសុរាថ្លា ដែលធ្វើអំពីពូជហើយនោះឯង ( ដ៏សេស ) រមែងដល់ នូវការរាប់ថា មេរ័យទាំងអស់ ។ បីបទថា អន្តមសោ កុសកេនបិ បិវតិ សេចក្តីថា ភិក្ខុផឹកស្រាក្តី មេរ័យក្តី តាំងអំពីពូជ ដោយហោចចុងស្បូវភ្លាំង ត្រូវអាបត្តិបាចិត្តិយៈ ។