អដ្ឋកថា សប្បាណកវគ្គទី ៧
សញ្ចិច្ចបណសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃសប្បាណកវគ្គដូចតទៅ នេះ ពីរបទថា ឥស្សាសោ ហោតិ សេចក្តីថា ធ្លាប់ជាអាចារ្យរបស់ពួកន ាយខ្មាន់ធ្នូក្នុងគ្រាជាគ្រហស្ថ ។ ពីរបទថា ជីវិតា វោរោបិតា បានដល់ ផ្តាច់បង់ចាកជីវិត ។ ក្នុង សិក្ខាបទ ពាក្យថា វោរោបេយ្យ ក៏ប្រែថា គប្បីផ្តាច់បង់ ។ ព្រោះពាក្យថា វោរោបេយ្យ នោះ ត្រឹមតែជាវោហារបុណ្ណោះ ព្រោះថា កាលសត្វត្រូវដាច់ជីវិត ហើយ មិនមានជីវិតណាមួយគង់នៅដទៃក្នុងសត្វនេះ គឺនឹងដល់ការអន្តរធាន ទៅពិតប្រាកដ ដូចក្បាលកាលត្រូវដាច់ គ្រឿងប្រដាប់ក្បាលក៏តាំងនៅមិន បានដូច្នោះ ព្រោះហេតុនោះ ដើម្បីសម្តែងអត្ថនោះ ក្នុងបទភាជនៈ ទើបព្រះមាន ព្រះភាគត្រាស់ពាក្យថា ជីវិត្រិន្ទិយំ ឧបច្ឆិន្ទតិ ជាដើម ។ ក្នុងសិក្ខាបទនេះ ចំពោះសត្វតិរច្ឆានបុណ្ណោះ បណ្ឌិតគប្បីជ្រាបថា បណ ។ ភិក្ខុសម្លាប់សត្វ តិរច្ឆាននោះ តូចខ្លះ ធំខ្លះ ត្រូវអាបត្តិស្មើគ្នា មិនមានការផ្សេងគ្នា ។ តែក្នុង សត្វធំ ជាអកុសលច្រើន ព្រោះមានសេចក្តីព្យាយាមច្រើន ។ ពីរបទថា បណេ បណសញ្ញី សេចក្តីថា ដោយហោចភិក្ខុ ធ្វើការសម្ហាតគ្រែ និងតាំង មានសេចក្តីសម្គាល់ក្នុងពងសង្កើចថា ជាសត្វ តូចតាច កិនពងសង្កើចនោះឲ្យបែក ព្រោះដាច់សេចក្តីករុណា ត្រូវអាបត្តិ បាចិត្តិយៈ ។ ព្រោះហេតុនោះ ភិក្ខុគប្បីតាំងសេចក្តីករុណាទុកក្នុងឋានៈដូច្នោះ ជាអ្នកមិនប្រមាទ ធ្វើសេនាសនវត្តចុះ ។ បទដ៏សេស មួយអន្លើដោយ សមុដ្ឋានជាដើម បណ្ឌិតគប្បីជ្រាបដោយន័យដូចពោលហើយ ក្នុងមនុស្សវិគ្គហៈនោះឯង ។