អដ្ឋកថា សហធម្មិកវគ្គទី ៨
សហធម្មិកសិក្ខាបទ វិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃសហធម្មិកវគ្គ គប្បីជ្រាប ដូច្នេះ ពីរបទថា ឯតស្មឹ សិក្ខាបទេ សេចក្តីថា ខ្ញុំមិនទាន់សិក្សាពាក្យដែល ព្រះមានព្រះភាគត្រាស់ទុកក្នុងសិក្ខាបទនេះនៅឡើយទេ ។ ក្នុងបទថា អាបត្តិ បចិត្តិយស្ស នេះ បណ្ឌិតគប្បីជ្រាបថា ត្រូវអាបត្តិទុក្កដគ្រប់ៗ វាចា ។ បទថា សិក្ខមានេន ភិក្ខវេ ភិក្ខុនា សេចក្តីថា ភិក្ខុជាអ្នកប្រាថ្នា ដើម្បីសិក្សា ទទួលឱវាទដោយសិរសា គឺត្បូងនោះឯង គប្បីដឹងទួទៅ គប្បី សាកសួរ និងគប្បីពិចារណា ។ បទដ៏សេសក្នុងសិក្ខាបទនេះ បណ្ឌិតគប្បី ជ្រាបអំពីអត្ថចំពោះបទដោយន័យដូចពោលហើយ ក្នុងទុព្វចសិក្ខាបទ នោះ ឯង ។ ពោលដោយវិនិច្ឆ័យមានអត្ថងាយយល់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋាន ៣ ជាកិរិយា ជាសញ្ញាវិមោក្ខ ជាសចិត្តកៈ ជាលោកវជ្ជៈ ជាកាយកម្ម ជាវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ដូច្នេះ ឯង ។ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មាន ព្រះភាគទ្រង់សម្តែងវិនយកថា សម្តែងគុណនៃវិន័យ ទ្រង់សម្តែងគុណនៃការរៀន វិន័យ ទ្រង់កំណត់រឿយៗ ហើយទ្រង់សម្តែងគុណរបស់ព្រះឧបាលិដ៏ មានអាយុដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន ។ ភិក្ខុទាំងឡាយ និយាយថា ព្រះដ៏មានព្រះភាគទ្រង់សម្តែងវិនយកថា ទ្រង់សម្តែងគុណនៃ វិន័យ ទ្រង់សម្តែងគុណនៃការរៀនវិន័យ ទ្រង់កំណត់រឿយៗ ហើយទ្រង់ សម្តែងគុណរបស់ព្រះឧបាលិដ៏មានអាយុដល់ភិក្ខុទាំងឡាយ ដោយបរិយាយ ជាច្រើន នែអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងរៀនវិន័យក្នុងសម្នាក់ព្រះឧបាលិ ដ៏មានអាយុ ។