ទសវគ្គ
ដូច្នេះ ។ ឯព្រះថេរៈមួយពួកទៀតពោលថា កាលបរិយត្តិអន្តរធានហើយ សូម្បី បុគ្គលអ្នកបដិបត្តិល្អ ក៏មិនមានការត្រាស់ដឹងធម៌ ហើយពោលថា បើភិក្ខុ ៥ រូប ទោះជាអ្នករក្សាបារាជិកទុកបាន ភិក្ខុទាំងនោះ ឲ្យកុលបុត្រទាំងឡាយ ដែលមានសទ្ធាបព្វជ្ជា ហើយឲ្យឧបសម្បទា ក្នុងបច្ចន្តប្រទេសឲ្យគ្រប់គណៈ ហើយនឹងធ្វើឧបសម្បទាក្នុងមជ្ឈិមប្រទេស ឲ្យភិក្ខុសង្ឃគ្រប់ វីសតិវគ្គហើយ នឹងធ្វើអព្ភានកម្មដើម្បីខ្លួន ញ៉ាំងសាសនាឲ្យដល់នូវការចម្រើន ដុះដាលបរិបូណ៌ ដោយឧបាយយ៉ាងនេះ ។ ព្រះវិនយធរនេះ ជាអ្នកបដិបត្តិដើម្បីការតាំងមាំនៃព្រះសទ្ធម្មទាំង ៣ ដោយប្រការយ៉ាងនេះឯង ។ បណ្ឌិតគប្បីជ្រាបថា ព្រះវិនយធរនេះ រមែង បានអានិសង្ស ៥ យ៉ាងទាំងនេះ ដោយប្រការដូច្នេះ ។ សួរថា ព្រះវិនយធររមែងបានអានិសង្ស ៦ អ្វីខ្លះ ឆ្លើយថា ឧបោសថ បវារណា សង្ឃកម្ម បព្វជ្ជា ឧបសម្បទា ជាកិច្ចរបស់ព្រះវិនយធរនោះ លោករមែងឲ្យនិស្ស័យ ឲ្យសាមណេរឧបដ្ឋាក ។ ពិតហើយ ឧបោសថទាំង ៩ នេះ គឺចាតុទ្ទសីឧបោសថ បណ្ណរសីឧបោសថ សាមគ្គីឧបោសថ សង្ឃុបោសថ គណៈឧបោសថ បុគ្គលឧបោសថ សុត្តុទ្ទេសឧបោសថ បារិសុទ្ធិឧបោសថ អធិដ្ឋានឧបោសថ ទាំងអស់នោះ ជាប់ទាក់ទងដោយព្រះវិនយធរ ។ សូម្បីបវារណាទាំង ៩ នេះ គឺចាតុទ្ទសីបវារណា បណ្ណរសីបវារណា សាមគ្គីបវារណា សង្ឃបវារណា គណៈបវា- រណា បុគ្គលបវារណា តេវាចិកាបវារណា ទ្វេវាចិកាបវារណា សមានវស្សិកាបវារណា ក៏ទាក់ទងដោយព្រះវិនយធរ លោកជាធំនៃបវារណា ៩ នោះ ព្រោះជាកិច្ចរបស់លោក ដោយប្រការដូច្នេះ សូម្បីសង្ឃកម្មទាំង ៤ នេះ គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម ទាំងបព្វជ្ជា និងឧបសម្បទានៃកុលបុត្រទាំងឡាយ ដែលលោកជាឧបជ្ឈាយ៍ ធ្វើនេះ