អដ្ឋកថា រតនវគ្គទី ៩

ក្បាលទី 4 · ទំព័រ 204

អន្តេបុរសិក្ខាបទ វិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃរតនវគ្គ គប្បីជ្រាបដូចតទៅនេះ បទថា ឱរកោ ប្រែថា ថោកថយ ។ បទថា ឧបរិបសាទវរគតោ ប្រែថា ប្រថាប់នៅខាងលើនៃ ប្រាសាទដ៏ប្រសើរ ។ ពីរបទថា អយ្យានំ វាហសា ប្រែថា ព្រោះហេតុនៃលោកម្ចាស់ទាំងឡាយ មានពាក្យអធិប្បាយថា ទូលបង្គំចេះធម៌ ព្រោះលោកម្ចាស់ទាំងនោះ បានជួយឲ្យកើតឡើង ។ ពីរបទថា បិតរំ បត្ថេតិ បានដល់ ព្រះឱរសត្រូវការនឹង ឃើញទោស ហើយផ្តាច់ព្រះជន្មព្រះរាជបិតា ។ ក្នុងបទថា រាជន្តេបុរំ ហត្ថិសម្មទ្ទំ ជាដើម មានវិនិច្ឆ័យថា ត្រង់ព្រះរាជ ដ្ឋានជាន់ខាងក្នុងនេះ គឹកកងទៅដោយពួកដំរី ដូច្នោះ ទើបឈ្មោះថា ហត្ថិសម្មទ្ទ អធិប្បាយថា ចង្អៀតទៅដោយដំរី ។ សូម្បីក្នុងបទថា អស្សរថសម្មទ្ទ ក៏មានន័យនេះដូចគ្នា ។ ភិក្ខុពួកខ្លះសូត្រថា សម្មតំ ពាក្យនេះមិនគួរ កាន់យក ។ បាឋៈថា រញ្ញោ អន្តេបុរេ ហត្ថិសម្មទ្ទំ ក៏មាន ក្នុងបាឋៈនោះ មានអត្ថថា ការដើរទៅមកនៃដំរីទាំងឡាយ ឈ្មោះថា ហត្ថិសម្មទ្ទ មានពាក្យ អធិប្បាយថា ការដើរទៅមកនៃដំរី មានហើយក្នុងរាជវាំងនោះ ។ បទដ៏សេស ក៏មានន័យដូច្នេះ ។ បទថា រជនីយានិ បានដល់ អារម្មណ៍ មានរូបជាដើមយ៉ាងនេះ មាន ហើយក្នុងព្រះរាជវាំងនោះ ។ បទថា មុទ្ធាភិសិត្តស្ស គឺទ្រង់បានអភិសេកប្រោះព្រំលើ ព្រះសិរសា ។ បទថា អនិក្ខន្តរាជកេ មានវិគ្គហៈថា ព្រះរាជាទ្រង់មិនទាន់ចេញអំពី ក្រឡាព្រះបន្ទំនេះ ហេតុនោះ ទើបដំណាក់នោះ ឈ្មោះថា ព្រះរាជាមិនទាន់ យាងចេញ ។ អធិប្បាយថា ក្នុងដំណាក់ដែលទ្រង់ផ្ទំ មានព្រះរាជាទ្រង់មិន ទាន់ចេញនោះ ។