អដ្ឋកថា បដិទេសនីយកណ្ឌវណ្ណនា
បាដិទេសនីយធម៌ពួកណា ដែលព្រះធម្មសង្គាហកាចារ្យទាំងឡាយបាន រចនាទុកក្នុងលំដាប់ពួកខុទ្ទកសិក្ខាបទ ឥឡូវនេះ មានការពណ៌នាបាដិទេសនីយធម៌ទាំងនោះដូចតទៅនេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបាដិទេសនីយសិក្ខាបទ ទី ១ ជាមុន ។ អញ្ញាតិកាយសិក្ខាបទ បទថា បដិក្កមនកាលេ គឺក្នុងវេលាដែលត្រាច់បិណ្ឌបាត ហើយត្រឡប់មក ។ ពីរបទថា សព្វេវ អគ្គហេសិ គឺបានទទួលយកភិក្ខាទៅទាំងអស់ ។ បទថា បវេធេន្តី ប្រែថា ដើរធេងធោង ។ បទថា អបេហិ ប្រែថា សូមថយទៅ អធិប្បាយថា នាងមិនទាន់ឲ្យឱកាស ។ បទថា គារយ្ហំ អាវុសោ ជាដើម ជាបទសម្តែងអាការដែលភិក្ខុ គប្បីសម្តែងឡើង ។ បទថា រថិយា ប្រែថា ផ្លូវ ។ បទថា ព្យូហំ បានដល់ ច្រកទាល់ បានដល់ ផ្លូវដែលមិនធ្លុះទៅជាប់ ផ្លូវឯទៀត ទៅដល់ហើយត្រ ូវបែរត្រឡប់មកវិញ ។ បទថា សង្ឃាដកំ បានដល់ ប្រជុំផ្លូវបែកជា ៤ ឬផ្លូវបែកជា ៣ ។ បទថា ឃរំ បានដល់ ផ្ទះនៃត្រកូល ។ បណ្តាទីកន្លែង មានផ្លូវជាដើមនេះ ភិក្ខុឈរទទួលក្នុងទីណាមួយ ត្រូវ អាបត្តិទុក្កដ ព្រោះទទួល ។ ត្រូវបាដិទេសនីយដោយការរាប់ពំនូតបាយ ។ សម្រាប់ភិក្ខុដែលទទួលក្នុងទីកន្លែង មានរោងដំរីជាដើម ក៏មានន័យដូចគ្នា ភិក្ខុនីឈរប្រគេនត្រង់ផ្លូវ ភិក្ខុទទួលក្នុងចន្លោះវត្តជាដើម ត្រូវអាបត្តិដូចគ្នា ។ បណ្ឌិតគប្បីជ្រាបអាបត្តិ ក្នុងបាដិទេសនីយសិក្ខាបទទី ១ នេះ ដោយ អំណាចនៃភិក្ខុនីដែលឈរប្រគេនក្នុងចន្លោះផ្ទះ ដោយព្រះបាលីថា អន្តរឃរំ បវិដ្ឋាយ ដូច្នេះ ។