ឧជ្ជគ្ឃិកវគ្គ
សាវត្ថីនិទាន ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ សើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តី សិក្សាថា អញនឹងមិនសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ។ ភិក្ខុមិនត្រូវសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះទេ ។ ភិក្ខុណាអាស្រ័យ សេចក្តីមិនអើពើ ហើយសើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៨ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុគ្មានសតិ ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុគ្រាន់តែធ្វើ ញញឹមក្នុងវត្ថុដែលគួរញញឹម ១ ភិក្ខុមានសេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ សើចខ្លាំងអង្គុយនៅក្នុងចន្លោះផ្ទះ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តី សិក្សាថា អញនឹងមិនសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ ។ ភិក្ខុមិនត្រូវសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះឡើយ ។ ភិក្ខុណាអាស្រ័យ សេចក្តីមិនអើពើ ហើយសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៨ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុគ្មានសតិ ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុគ្រាន់តែធ្វើ ញញឹមក្នុងវត្ថុដែលគួរញញឹម ១ ភិក្ខុមានសេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើនូវ