ខម្ភកតវគ្គ

ក្បាលទី 4 · ទំព័រ 298

សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ( យក ដៃ ) ស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើ សេចក្តីសិក្សាថា អញនឹងមិន ( យកដៃ ) ស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះ ។ ភិក្ខុមិនត្រូវស្ទឹមចង្កេះ ដើរទៅក្នុងចន្លោះផ្ទះទេ ។ ភិក្ខុណា អាស្រ័យ សេចក្តីមិនអើពើ ហើយធ្វើនូវកិរិយាស្ទឹមចង្កេះតែម្ខាងក្តី ទាំងពីរខាងក្តី ហើយដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ( យក ដៃ ) ស្ទឹមចង្កេះ អង្គុយនៅក្នុងចន្លោះផ្ទះ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើ សេចក្តីសិក្សាថា អញនឹងមិន ( យកដៃ ) ស្ទឹមចង្កេះ អង្គុយនៅក្នុងចន្លោះផ្ទះ ។ ភិក្ខុមិនត្រូវ ( យកដៃ ) ស្ទឹមចង្កេះ ហើយអង្គុយនៅក្នុងចន្លោះផ្ទះទេ ។ ភិក្ខុណា អាស្រ័យសេចក្តីមិនអើពើ ហើយធ្វើនូវកិរិយាស្ទឹមចង្កេះតែម្ខាងក្តី ទាំងពីរខាងក្តី អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៨ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុគ្មានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុចូលទៅកាន់ ទីនៅ ១ ភិក្ខុមានសេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។