សក្កច្ចវគ្គ
សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់ បិណ្ឌបាតមិនគោរព ធ្វើដូចជាមិនចង់ឆាន់ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើ សេចក្តីសិក្សាថា អញនឹងឆាន់បិណ្ឌបាតដោយគោរព ។ ភិក្ខុត្រូវឆាន់បិណ្ឌបាតដោយគោរព ។ ភិក្ខុណា អាស្រ័យសេចក្តីមិន អើពើ ហើយឆាន់បិណ្ឌបាតមិនគោរព ធ្វើហាក់ដូចជាមិនចង់ឆាន់ ត្រូវអាបត្តិ ទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបែរមើល ទៅទីនោះៗ ឆាន់បិណ្ឌបាត កាលបើទាយកកំពុងអង្គាសក្តី អង្គាសរួចហើយ ចេញដើរទៅក្តី ក៏មិនដឹងអ្វីឡើយ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តី សិក្សាថា អញនឹងសម្គាល់តែក្នុងបាត្រ ឆាន់បិណ្ឌបាត ។ ភិក្ខុត្រូវសម្គាល់តែក្នុងបាត្រ ហើយឆាន់បិណ្ឌបាត ។ ភិក្ខុណាអាស្រ័យ សេចក្តីមិនអើពើ សម្លឹងមើលទៅទីនោះៗ ឆាន់បិណ្ឌបាតបណ្តើរ ត្រូវអាបត្តិ ទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុកកាយ បាយឲ្យខូង ក្នុងទីនោះៗ ឆាន់បិណ្ឌបាត ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើ សេចក្តីសិក្សាថា អញនឹងឆាន់បិណ្ឌបាតវាចឲ្យស្មើរ ។ ភិក្ខុត្រូវឆាន់បិណ្ឌបាតវាចឲ្យស្មើ ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ កកាយបាយឲ