កពឡវគ្គ
សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុកាលពំនូត បាយនៅមិនទាន់មកដល់មាត់ ក៏ហាមាត់ចាំ ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បី ធ្វើសេចក្តីសិក្សាថា កាលពំនូតបាយមិនទាន់មកដល់ អញនឹងមិនបើកទ្វារ មាត់ចាំ ។ ភិក្ខុមិនត្រូវហាមាត់ចាំពំនូតបាយដែលមិនទាន់បានមកដល់មាត់ទេ ។ ភិក្ខុ ណាអាស្រ័យសេចក្តីមិនអើពើ ហើយហាមាត់ចាំពំនូតបាយ ដែលមិនទាន់ មកដល់មាត់ ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ់ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុកាលឆាន់ បាយ ក៏ញាត់ ( ម្រាម ) ដៃទាំងអស់ចូលទៅក្នុងមាត់ ។ បេ ។ ទ្រង់ត្រាស់ ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញកាលឆាន់បាយ នឹងមិនញាត់ ( ម្រាម ) ដៃទាំងអស់ចូលទៅក្នុងមាត់ ។ ភិក្ខុកាលឆាន់បាយ មិនត្រូវញាត់ ( ម្រាម ) ដៃទាំងអស់ចូលទៅក្នុង មាត់ទេ ។ ភិក្ខុណា អាស្រ័យសេចក្តីមិនអើពើ ហើយឆាន់បាយញាត់ ( ម្រាម ) ដៃទាំងអស់ចូលទៅក្នុងមាត់ ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។