បទុកាវគ្គ

ក្បាលទី 4 · ទំព័រ 325

សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសម្តែងធម៌ ដល់មនុស្សពាក់ទ្រនាប់ជើង ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សា ថា អញនឹងមិនសម្តែងធម៌ដល់មនុស្សគ្មានជំងឺ ពាក់ទ្រនាប់ជើង ។ ភិក្ខុមិនត្រូវសម្តែងធម៌ដល់មនុស្សគ្មានជំងឺ ពាក់ទ្រនាប់ជើងទេ ។ ភិក្ខុ ណា អាស្រ័យសេចក្តីមិនអើពើ សម្តែងធម៌ដល់មនុស្សគ្មានជំងឺ ជាន់ទ្រនាប់ ជើងក្តី ពាក់ក្តី ដោះបង្ញើបកែងបន្តិចក្តី ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសម្តែងធម៌ ដល់មនុស្សពាក់ស្បែកជើង ។ បេ ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សា ថា អញនឹងមិនសម្តែងធម៌ដល់មនុស្សគ្មានជំងឺ ពាក់ស្បែកជើង ។ ភិក្ខុមិនត្រូវសម្តែងធម៌ដល់មនុស្សគ្មានជំងឺ ពាក់ស្បែកជើងទេ ។ ភិក្ខុ ណា អាស្រ័យសេចក្តីមិនអើពើ សម្តែងធម៌ដល់មនុស្សគ្មានជំងឺ ជាន់លើ ស្បែកជើងក្តី ពាក់ក្តី ដោះបង្ញើបកែងបន្តិចក្តី ត្រូវអាបត្តិទុក្កដ ។ វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមិន ក្លែង ១ ភិក្ខុមិនមានស្មារតី ១ ភិក្ខុមិនដឹងខ្លួន ១ ភិក្ខុមានជំងឺ ១ ភិក្ខុមាន សេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។