អដ្ឋកថា សេក្ខិយកណ្ឌវណ្ណនា

ក្បាលទី 4 · ទំព័រ 343

សិក្ខាបទណា ដែលព្រះសម្មាសម្ពុទ្ធ ជាតាទិបុគ្គល មានសិក្ខាដែល ទ្រង់សិក្សាមក ត្រាស់ហៅថា សេក្ខិយ ឥឡូវនេះ នឹងមានលំដាប់ពណ៌នា សេក្ខិយទាំងនោះដូចតទៅនេះ ។ វិនិច្ឆ័យក្នុងសេក្ខិយទាំងនោះ គប្បីជ្រាបដូចតទៅ នេះ សារុប្បមាន ២៦ បទថា បរិមណ្ឌលំ ប្រែថា ជាមណ្ឌលដោយជុំវិញ ។ ពីរបទថា នាភិមណ្ឌលំ ជានុមណ្ឌលំ សេចក្តីថា ភិក្ខុស្លៀកបិទលើ មណ្ឌលផ្ចិត ក្រោមមណ្ឌលជង្គង់ ឲ្យសំពត់ស្លៀកធ្លាក់ចុះខាងក្រោមមណ្ឌល ជង្គង់ តាំងអំពីឆ្អឹងអង្គញ់ទៅប្រមាណ ៨ ធ្នាប់ ។ លោកកាត់អាបត្តិទុក្កដ ដល់ភិក្ខុដែលស្លៀកឲ្យស្បង់ធ្លាក់ចុះក្រោម លើសប្រមាណនេះ ។ ក្នុងមហាប ច្ចរីពោលថា សម្រាប់ភិក្ខុដែលអង្គុយ នឹងបិទបាំងខាងក្រោមមណ្ឌលជង្គង់ ប្រមាណ ៤ ធ្នាប់ ។ តែស្បង់របស់ភិក្ខុដែលស្លៀកយ៉ាងនេះ បានប្រមាណ ទើបគួរ ។ ស្បង់នោះមានប្រមាណដូចតទៅនេះ បណ្តោយ ៥ ហត្ថក្តាប់ ទទឹង ២ ហត្ថ ១ ចំអាម ។ តែព្រោះមិនបានស្បង់មានប្រមាណដូច្នោះ សូម្បីស្បង់ ទំហំជាង ២ ហត្ថក៏គួរ ដើម្បីឲ្យបិទមណ្ឌលជង្គង់បាន តែអាចដើម្បីនឹងបិទ មណ្ឌលផ្ចិតបានដោយចីវរដូច្នេះ ។ បណ្តាចីវរមួយជាន់ និងពីរជាន់នោះ ចីវរ មួយជាន់ដែលភិក្ខុស្លៀកហើយយ៉ាងនេះ រមែងមិនតាំងនៅក្នុងទីបាន តែចីវរ ពីរជាន់ ទើបតាំងនៅបាន ។ ក្នុងបទថា ឱលម្ពេន្តា និវាសេតិ អាបត្តិ ទុក្កដស្ស នេះ មានវិនិច្ឆ័យ ដូច្នេះថា ត្រូវអាបត្តិទុក្កដដល់ភិក្ខុដែលស្លៀកស្លុយខាងក្រោយតែម្យ៉ាងបុណ្ណោះ ក៏ទេ តែគង់ត្រូវទុក្កដដូចគ្នា សូម្បីដល់ភិក្ខុដែលស្លៀកទំនងការស្លៀកដែល មានទោសបែបដទៃ ដែលត្រាស់ទុកក្នុងខន្ធកៈ ដោយន័យជាដើមថា សម័យ នោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ ដូចសម្លៀករបស់គ្រហស្ថ គឺស្លៀកឲ្យ ស្