ខម្ភកតវគ្គទី ៣

ក្បាលទី 4 · ទំព័រ 349

ការលើកដៃដាក់លើចង្កេះ ធ្វើការច្រត់ ឈ្មោះថា ស្ទឹម ចង្កេះ ។ បទថា ឱគុណ្ឋិតោ ប្រែថា ទទូរក្បាល ។ កិរិយាដែលភិក្ខុលើកកែងជើងទាំង ២ ច្រត់ផែនដីដោយ ចុងជើងទាំង ២ ឬ លើកចុងជើងទាំង ២ ចុចផែនដីដោយកែងជើងទាំង ២ ដើរទៅ ព្រះមានព្រះភាគត្រាស់ថា ដើរចង្ហើតជើង ក្នុងបទថា ឧក្កុដិកាយ នេះ ឯតតិយាវិភត្តិ ក្នុងបទថា ឧក្កុដិកាយ នេះ មានលក្ខណៈដូចពោល ហើយនោះឯង ។ សូម្បីការត្របោមដោយខ្សែយោគ ក៏ឈ្មោះថា ត្របោម ដោយសំពត់ដូចគ្នា ក្នុងបទថា ទុស្សបល្លត្ថិកាយ នេះ ។ បទថា សក្កច្ចំ គឺតាំងសតិទុក ។ បទថា អាកីរន្តេបិ គឺកាលគេកំពុងប្រគេនបិណ្ឌបាត ។ បទថា បត្តសញ្ញី គឺធ្វើការសម្គាល់ក្នុងបាត្រ ។ បិណ្ឌបាតដែលមាន ម្ហូបប្រមាណបុនចំណែកទី ៤ នៃបាយ ឈ្មោះថា បិណ្ឌបាតមានសូបៈស្មើគ្នា ។ ក្នុងមហាបច្ចរីពោលថា សូម្បីសម្លដែលផ្សំដោយសណ្តែកបាយជាដើម ក៏ដល់នូវការសង្គ្រោះចូលក្នុងបទថា មុគ្គសូបេ មាសសូបេ នេះ ។ សម្ល មានរសនាំឲ្យត្រេកអរ សម្លបន្លែត្រាំ រសត្រី និងរសសាច់ជាដើមដ៏សេស វៀរសម្ល ២ យ៉ាងចេញ គប្បីជ្រាបថា រសរស ( សម្លមានរសដ៏ក្រៃលែង ) ក្នុងបទថា រសរសេ នេះ អាបត្តិមិនមានដល់ភិក្ខុដែលទទួលសម្លមានរស ដ៏ក្រៃលែងនោះ ទោះបីច្រើនក៏ដោយ ។ បទថា សមតិត្តិកំ ប្រែថា ពេញស្មើ គឺពេញប្រៀប ។ ក្នុងបទថា ថូបីកតំ បិណ្ឌបត្តំ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស នេះ សេចក្តីថា បិណ្ឌបាតដែលភិក្ខុធ្វើឲ្យហេរោស្នាមកណ្តាប់ខាងក្នុង មាត់បាត្រ ឡើងមក ឈ្មោះថា ឲ្យកំពុងលើកណ្តាប់មាត់បាត្រ គឺបន្ថែមឲ្យពេញណែន ក្នុងបាត្រ ។