សក្កច្ចវគ្គទី ៤
សូម្បីក្នុងបទថា សក្កច្ចំ នេះ ក៏ជាអាបត្តិ ព្រោះទទួល ដោយមិនបានអើពើដូចគ្នា ។ តែរបស់ដែលគួរទទួលទុក ជាការទទួល ប្រគេនហើយផងដែរ ។ បទថា សក្កច្ចំ និងបទថា បត្តសញ្ញី ទាំង ២ មានន័យដូចពោល ហើយនោះឯង ។ បទថា សបទានំ បានដល់ តាមលំដាប់ មិនធ្វើឲ្យគ្មាន របេបោក្នុងបិណ្ឌបាតនោះៗ ពាក្យដែលគួរនឹងពោលក្នុងបិណ្ឌបាត មានសូបៈ ស្មើគ្នា មានន័យដូចពោលហើយដូចគ្នា ។ បទថា ថូបតោ គឺអំពីកំពូល សេចក្តីថា អំពីកណ្តាល ។ ពីរបទថា បដិច្ឆាទេត្វា ទេន្តិ សេចក្តីថា ពួកម្ចាស់របស់ កប់ម្ហូបទុក ប្រគេនក្នុងសម័យហាមសម្លាប់សត្វជាដើម ។ ក្នុងរឿងវិញ្ញត្តិ មិនមានពាក្យដែលគប្បីពោល ។ សូម្បីក្នុងឧជ្ឈានសញ្ញីសិក្ខាបទនេះ ភិក្ខុ អាពាធក៏មិនរួចផុត ។ ពីរបទថា មាតិមហន្តោ កវឡោ សេចក្តីថា មិនធំជាង ពងក្ងោក មិនតូចជាងពងមាន់ ពំនូតបាយមានប្រមាណចន្លោះរវាងពងក្ងោក និងពងមាន់នោះ ( ឈ្មោះថា ពំនូតមិនធំពេក ) ។ បណ្ឌិតគប្បីកាន់យកខាទនីយគ្រប់យ៉ាង មានមូលខាទនីយជាដើម ក្នុង បទថា ខជ្ជកេ នេះ ។